បញ្ហារបួសរបស់ David De Gea ជាឱកាសរបស់អ្នកចាំទីអាហ្សង់ទីន Romero
ថ្ងៃ សុក្រ ទី ១៨ ខែ តុលា ឆ្នាំ ២០១៩

បញ្ហារបួសរបស់ David De Gea ជាឱកាសរបស់អ្នកចាំទីអាហ្សង់ទីន Romero ដែលមានបញ្ហាភ្លៅ អំឡុងជួយជម្រើសជាតិអេស្ប៉ាញ កាលថ្ងៃទី១៥ តុលាកន្លងទៅ នឹងអាចខកខានពេលក្រុមបិសាចក្រហមទទួលក្រុមភ្ញៀវ Liverpool នៅថ្ងៃអាទិត្យទី២០នេះ។

គួររម្លឹកថា អ្នកចាំទីសញ្ជាតិអាហ្សង់ទីន  Sergio Romero មានកំណត់ត្រាដ៏ល្អមួយ គឺគេមិន ដែលរបូតគ្រាប់បាល់ទេពេលបង្ហាញខ្លួននៅទឹកដី Old Trafford និងធ្វើបានល្អគួរសមពេលលេងអោយក្រុមជម្រើសជាតិខ្លួន។ សូមបញ្ជាក់ថា Sergio Romero លេងបាន៤៦ដង ឲ្យបិសាចក្រហម គេចាញ់តែ៦ដងប៉ុណ្ណោះ ហើយរក្សាសំណាញ់ទី (clean sheet) ២៨ដង៕ធ.ដ


អត្ថបទទាក់ទង