អ្នកលេងគុនខ្មែរ នី សុភី ប្តេជ្ញាយក៣ពិន្ទុ ឲ្យបានពីកីឡាករថៃ ក្នុងជំនួបជើងឯកខ្សែក្រវ៉ាត់អ្នកប្រយុទ្ធឆេមពាន
ថ្ងៃ សុក្រ ទី ១៨ ខែ តុលា ឆ្នាំ ២០១៩

អ្នកលេងគុនខ្មែរជួមុខនៅកម្ពុជា កីឡាករ នី សុភី ប្តេជ្ញាយក៣ពិន្ទុពីកីឡាករថៃ នៅថ្ងៃអាទិត្យទី២០ ខែតុលាខាងមុខនេះ ជាមួយជើងខ្លាំងឆ្លងដែន រ៉ុង ណាផា ក្នុងជំនួបវគ្គសន្សំពិន្ទុកម្មវិធីប្រដាល់ ជើងឯកខ្សែក្រវ៉ាត់អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន បន្ទាប់ពីកីឡាកររូបនេះ ទើបតែឈ្នះមេដាយមាស ពីការប្រកួតជើងឯកថ្នាក់ជាតិថ្មីៗនេះ ។

អ្នកប្រដាល់សំបូរល្បិច នី សុភី អះអាងថា ក្នុងជំនួបទី២ នៃវគ្គសន្សំពិន្ទុនេះ ខ្លួនមិនបានព្រួយបារម្មណ៍នោះទេ ជាមួយកីឡាករថៃ រ៉ុង ណាផា ដោយខ្លួនធ្លាប់ផ្តួលកីឡាករថៃរូបនេះ ឲ្យសន្លប់២លើករួចមកហើយ កាលពីជំនួបមិត្តភាពអន្តរជាតិកន្លងមក ។ ដូច្នោះ ល្បិច និងបច្ចេកទេសរបស់ រ៉ុង ណាផា កីឡាករកម្ពុជាកម្ពស់ខ្ពស់រូបនេះ បានយល់ច្បាស់ ចំនុចសំខាន់មួយទៀត នី សុភី មិនមានការធ្វេសប្រហែសឡើយ ដោយប្រឹងប្រែងបានហ្វឹកហាត់ ដើម្បីត្រៀមជំនួបជាលើកទី៣នេះ ឲ្យកាន់តែជក់ចិត្តសម្រាប់ទស្សនិកជន។

គួររម្លឹកថា កីឡាករ នី សុភី គឺជាកីឡាករម្នាក់ក្នុងចំណោមអ្នកប្រដាល់គុនខ្មែរល្បី នៅកម្ពុជា ធ្លាប់សាងភាពល្បីល្បាញជាបន្តបន្ទាប់ ដោយកាលពីពេលថ្មីៗ ទើបតែប្រជែងបានខ្សែក្រវ៉ាត់មួយមកគ្រងបន្ថែមទៀត ក្រោយឈ្នះពិន្ទុជើងខ្លាំង រឿង សោភ័ណ្ឌ ។ ហើយបច្ចប្បន្នកីឡាកររូបនេះ កំពុងគ្រងខ្សែក្រវ៉ាត់ចំនួន៨គ្រឿងគិតត្រឹមឆ្នាំ២០១៩នេះ ប៉ុន្តែអ្នកលេងគុនខ្មែរវ័យរៀងជ្រេរូបនេះ នៅតែមានមហិច្ឆតាចង់គ្រងខ្សែក្រវ៉ាត់ជើងឯកខ្សែក្រវ៉ាត់ អ្នកប្រយុទ្ធកំពូលថាមពលឆេមពានមួយបន្ថែមទៀត ដើម្បីបង្កើនភាពល្បីល្បាញ ក្នុងវិស័យកីឡាគុនខ្មែរ ៕ធ.ដ


អត្ថបទទាក់ទង