ព័ត៌មានទាន់ហេតុការណ៍
 1. រដ្ឋបាលខេត្តត្បូងឃ្មុំច្រានចោល និងថ្កោលទោសការផ្សាររបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក VOA  2. សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ប្រជាជនកម្ពុជា បន្តចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នាថ្ងៃកាន់បិណ្ឌទី៧នេះ  3. សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០  4. ស្ថានភាពជំងឺកួវីដ-១៩នៅថ្ងៃទី៦កញ្ញានេះ គឺមិនមានអ្នកឆ្លងថ្មី និងមិនមានអ្នកជាសះស្បើយថ្មីដែរ  5. សម្ដេចតេជោ ហ៊ុន សែន បន្តណែរនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ នៅក្នុងថ្ងៃកាន់បិណ្ឌទី៣ នៃពិធីបុណ្យភ្ជំបិណ្ឌ

សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស
ថ្ងៃ ពុធ ទី ១៦ ខែ តុលា ឆ្នាំ ២០១៩

 ទន្ទឹមនឹងដំណើរទស្សនៈកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅប្រទេសប៊ុលការី សភាពាណិជ្ជកម្មកម្ពុជាក៏មានបេសកម្មនៅប្រទេសអូទ្រីស ដើម្បីរិតចំណងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការចង្អុលបង្ហាញរបស់ សម្តេចតេជោ ដែលនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ លោកឧកញ៉ា ងួន ម៉េងតិច អគ្គលេខាធិការសភាពាណិជ្ជកម្មកម្ពុជា បានដឹកនំាអ្នកធុរកិច្ចកម្ពុជាមកជួបប្រជុំពិភាក្សាការងារពាណិជ្ជកម្មជាមួយ លោក Clemens Machal ជាតំណាងប្រចាំ Asia/Oceania នៃប្រទេសអូទ្រីស។

សូមបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មរវាងប្រទេសប្រទេសអូទ្រីសនិងកម្ពុជាក្នុងឆ្នាំ ២០១៨ គឺបានកើនឡើង $២៣៩លានដុល្លារ ដែលក្នុងនោះប្រទេសអូទ្រីសបាននាំចេញពីកម្ពុជានូវផលិតផលវាយណភ័ណ្ឌ និងផលិតផលកសិម្មមួយចំនួនដូចជាស្រូវអង្ករ និងកៅស៊ូជាដើម រីឯកម្ពុជាវិញគឺបាននាំចូលពីអូទ្រីសនូវគ្រឿងចក្រ និងគ្រឿងយន្តកសិកម្ម។

លោក Machal បានបញ្ជាក់ថា រដ្ឋាភិបាលអូទ្រីសមានបំណងក្នុងការផ្តល់កម្ចីប្រាក់គ្មានការប្រាក់ពី២០ទៅ៣០ឆ្នាំដល់កម្ពុជាដើម្បីជួយពង្រឹងផ្នែកសុខាភិបាល និងសម្អាតទឹកក្រខ្វក់នៅទៅក្នុងទីក្រុង និងតាមជនបទ ដែលកិច្ចការនេះត្រូវការសហការពីវិស័យឯកជន និងមានការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសពីក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាដើម។ ល។

សឹងតែគ្រប់ពេលនៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នៅក្រៅប្រទេស គឺ សម្តេច តែងតែផ្តល់ឱកាស លើកទឹកចិត្ត និងគាំទ្រដល់សភាពាណិជ្ជកម្មកម្ពុជា និងវិស័យឯកជននានាអោយសហការ និងបង្កើនទំនាក់ទំនងអោយកាន់តែច្រើនលើវិស័យធុរកិច្ចជាមួយបណ្តាក្រុមហ៊ុននានា ដើម្បីទាក់ទាញអ្នកវិនិយោគទុនក្នុងការចូលរួមជំរុញការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ៕

 

 


អត្ថបទទាក់ទង