ក្រុមគោព្រៃកម្ពុជា ០ទល់៤ អឺរ៉ាក់ បញ្ចប់ការប្រកួតផ្លូវការ ក្រុមជម្រើសជាតិគោព្រៃកម្ពុជា បានចាញ់ជម្រើសជាតិអឺរ៉ាក់ ក្នុងលទ្ធផល ៤ទល់០
ថ្ងៃ អង្គារ ទី ១៥ ខែ តុលា ឆ្នាំ ២០១៩

ការប្រកួតរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក បានបញ្ចប់ជាស្ថាពរដោយក្នុងវគ្គទី១ ក្រុមជម្រើសជាតិភ្ញៀវដែលធ្វើដំណើរមកពីតំបន់មជ្ឈឹមបូព៌ា រកគ្រាប់បាល់បានដោយកីឡាករ Ibrahim Bayesh តាមរយៈការតែតបញ្ចូលទីនៅនាទី២២ និងបន្តតែតបញ្ចូល១គ្រាប់ទៀតនៅនាទី៤១ ដោយកីឡាករ Mohanad Ali ។

ចូលមកដល់វគ្គទី២ ត្រឹមនាទី៥៧ កីឡាករ Amjad Attwan បានទាត់បញ្ចូលទីពីចម្ងាយបានមួយទៀត មុនដល់គ្រាប់ចុងក្រោយកើតឡើងដោយបាល់តែតសារជាថ្មីនៅនាទី៦០ ដោយកីឡាករខ្សែការពារ Ahmad Ibrahim Khalaf ៕