ព័ត៌មានទាន់ហេតុការណ៍
 1. កូវីដ១៩៖ នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈ ខណៈមានតម្រុយផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី  2. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  3. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  4. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  5. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ

សហព័ន្ធកីឡាវ៉ូវីណាម ចាប់ផ្តើមពង្រឹងបច្ចេកទេសព័ត៌មានវិទ្យា និងភាសា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកម្រិតពិភពលោក និងម្ចាស់ផ្ទះ ស៊ីហ្គេម នៅឆ្នាំ២០២៣
ថ្ងៃ ច័ន្ទ ទី ១៤ ខែ តុលា ឆ្នាំ ២០១៩

អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក អ៊ូ រតនា បញ្ជាក់ថា សហព័ន្ធកីឡាវ៉ូវីណាម ចាប់ផ្តើមពង្រឹងមន្រ្តីរបស់ខ្លួន ទៅលើបច្ចេកទេសព័ត៌មានវិទ្យា និងភាសា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកម្រិតពិភពលោក និងម្ចាស់ផ្ទះ ស៊ីហ្គេម នៅឆ្នាំ២០២៣។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម កីឡាវ៉ូវីណាម នៅក្នុងពហុកីឡដ្ឋានជាតិ រយៈពេល៥ថ្ងៃ ដោយមានសិក្ខាកាមចូលរួម៤០នាក់ និងមានគ្រូឧទ្ទេសចំនួន២រូប ដែលអញ្ជើញពីសហព័ន្ធកីឡាវ៉ូវីណាមអន្តរជាតិ មកបង្ហាត់បង្ហាញ ។

លោក អ៊ូ រតនា បានបន្តថា វគ្គនេះ មិនមែនផ្តោតសំខាន់ទៅលើការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកប៉ុណ្ណោះទេ គឺត្រូវត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។ ដូច្នេះអាជ្ញាកណ្តាល ចៅក្រម ត្រូវយកចិត្តទុកដាក់ អភិវឌ្ឍន៍ជំនាញរបស់ខ្លួនបន្ថែមទៀត ទាំងបច្ចេកទេស ព័តមានវិទ្យា និងភាសា។

ក្នុងឱកាសនោះ លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា បានវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធកីឡាវ៉ូវីណាម ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលទាំងមន្រ្តីបច្ចេកទេស និងកីឡាករ កីឡាការិនី រហូតទទួលបានសមិទ្ធផលជាច្រើន ទាំងលើឆាកជាតិអន្តរជាតិ ជាពិសេសដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធិ ពីព្រឹត្តិការណ៍ កីឡាស៊ីហ្គេម និងពិភពលោកជូនកម្ពុជា។ លោកអគ្គនាយករង បញ្ជាក់ថា អគ្គនាយកដ្ឋានកីឡា និងក្រសួងអប់រំយុវជន និងកីឡា និងបន្តគាំទ្រយ៉ាងពេញទំហឹងដល់សហព័ន្ធកីឡាវ៉ូវីណាម ទាំងថវិកា និងបច្ចេកទេស ដើម្បីត្រៀមដណ្តើមកិត្តិយស និងកិត្យានុភាព ជូនកម្ពុជា ពីឆាកអន្តរជាតិ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមអន្តរជាតិនេះ បង្ហាត់បង្រៀនដោយគ្រូឧទ្ទេស ២រូប មកពីសហព័ន្ធកីឡាវ៉ូវីណាមអន្តរជាតិ ដោយមានសិក្ខាកាមចំនួន៤០នាក់ មកពីតាមរាជធានី-ខេត្ត រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ចាម ព្រៃវែង ស្វាយរៀង និងខេត្តត្បូងឃ្មុំ កំពង់ធំ សៀមរាប និងមន្រ្តីសហព័ន្ធ៕ធ.ដ


អត្ថបទទាក់ទង