ក្រុមទួលស្វាយព្រៃទី២ ក្លាយជាជើងឯកបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនសង្កាត់ ក្នុងខណ្ឌបឹងកេងកង
ថ្ងៃ ច័ន្ទ ទី ១៤ ខែ តុលា ឆ្នាំ ២០១៩

ក្រុមទួលស្វាយព្រៃទី២ ក្លាយជាជើងឯកបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនសង្កាត់ ក្នុងខណ្ឌបឹងកេងកង ឆ្នាំ២០១៩ បន្ទាប់ពីយកឈ្នះក្រុម អូឡាំពិក នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ១ទល់ នឹង០ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីលានបាល់ទាត់វិទ្យាល័យបឹងកេងកង រាជធានីភ្នំពេញ។

លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា កម្មវិធីបាល់ទាត់ពានរង្វាន់មិត្តភាពយុវជននេះ មាន៧ សង្កាត់ប៉ុន្តែដើម្បី ឲ្យគ្រប់ក្រុម ទើបគណៈកម្មាធិការរៀបចំការប្រកួតសម្រេចបញ្ចូលមួយក្រុមទៀត គឺក្រុមគណៈបញ្ជាការឯកភាពខណ្ឌ ដូច្នេះសរុប ទាំងអស់មាន៨ក្រុម ដែលបានដំណើរការប្រកួតអស់រយៈពេល៤ខែមកហើយ គឺចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសបិទការប្រកួត ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងកេងកង បានបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនសង្កាត់ ក្នុងខណ្ឌបឹងកេងកង បង្កើតឡើងក្នុងគោលបំណង ដើម្បីបំផុសដល់គ្រប់ស្រទាបមហាជន អោយចូលរួមលេងកីឡាដើមី្បសុខភាព ធ្វើឲ្យកាយសម្បទារឹងមាំ បង្កើនសាមគ្គីភាព រឹតចំណងមិត្តភាព  នៅក្នុងមូលដ្ឋានឲ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត។ ឯកឧត្តមបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ ត្រូវឧស្សាហ៍លេងកីឡា។

សូមបញ្ជាក់ថា ម្ចាស់ជើងឯកបាល់ទាត់ពានរង្វាន់មិត្តភាពសង្កាត់ក្នុងខណ្ឌបឹងកេងកង បានទៅលើក្រុមទួលស្វាយព្រៃទី២ មេដាយម្នាក់១គ្រឿង ទឹកប្រាក់៣លានរៀល ជើងឯករងបានទៅលើក្រុមអូឡាំពិក ទទួលបានពាន១ មេដាយម្នាក់១គ្រឿង ទឹកប្រាក់២លានរៀល លេខ៣ស្ទួន បានទៅលើក្រុម ទួលស្វាយព្រៃទី១ នឹងក្រុមបឹងកេងកងទី៣ ទទួលបានមេដាយម្នាក់១គ្រឿង ទឹកប្រាក់១លានរៀល ចំពោះក្រុមដែលមិនទទួលបានចំណាត់ថ្នាក់ ក៏ទទួលបានការឧបត្ថម្ភពីសាលាខណ្ឌក្នុងមួយក្រុម៤០ម៉ឺនរៀលផងដែរ។

នៅក្នុងឱកាស នោះ ឯកឧត្តម សំហេង បុរស ក៏បានឧបត្ថម្ភទៅលើក្រុមលេខ១បន្ថែម១លានរៀលទៀត លេខ២ លេខ៣ និងក្រុមដែលមិនទទួលបានចំណាត់ថ្នាក់ក៏ទទួលបាន៦០ម៉ឺនរៀល បន្ថែម ទៀតដូចគ្នា៕ធ.ដ


អត្ថបទទាក់ទង