មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក
ថ្ងៃ ច័ន្ទ ទី ១៤ ខែ តុលា ឆ្នាំ ២០១៩

សហរដ្ឋអាម៉េរិក៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា នាចុងសសប្តាហ៍មុននេះ។

អាជ្ញាធរក្នុងតំបន់បានរាយការណ៍នៅថ្ងៃសៅរ៍ សប្តាហ៍មុននេះថា គ្រោះមហន្តរាយខាងលើ ក៏បានបណ្តាលឲ្យមន្រ្តីពន្លត់អគ្គិភ័យម្នាក់រងរបួសផងដែរ ស្របពេលមន្រ្តីពន្លត់អគ្គិភ័យសរុប១ពាន់នាក់ត្រូវបានដាក់ពង្រាយ ដោយមានការគាំទ្រពីឧទ្ធម្ភាគចក្រ និងយន្តហោះ ដើម្បីទប់ទល់នឹងអំណាចភ្លើងឆេះព្រៃ ប៉ុន្តែពួកគេត្រូវទទួលរងការរំខាន ដោយសារខ្យល់បក់បោកខ្លាំងដែលកាន់តែជួយបង្កើនកម្លាំងភ្លើងឆេះព្រៃ។

ទន្ទឹមគ្នា ហេតុការណ៍ភ្លើងឆេះព្រៃខាងលើ បានធ្វើឱ្យមានបិទជាបណ្តោះអាសន្ន ផ្លូវល្បឿនលឿនដ៏សំខាន់រវាងភាគខាងត្បូង និងភាគកណ្តាលនៃរដ្ឋកាលីហ្វ័រញ៉ា ខណៈពេលដែលផ្ទះប្រមាណជា២ម៉ឺន៣ពាន់ខ្នង ដែលជាកម្មសិទ្ធិរបស់ប្រជាជនប្រមាណ១០ម៉ឺន កំពុងស្ថិតក្រោមការបញ្ជាឱ្យជម្លៀសចេញជាបន្ទាន់៕ធ.ដ


អត្ថបទទាក់ទង