ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ផ្តល់ជ័យលាភីដល់កីឡាករ-ការិនី អុំទូកខេត្តបាត់ដំបង (មានវីដេអូ)
ថ្ងៃ ច័ន្ទ ទី ១៤ ខែ តុលា ឆ្នាំ ២០១៩

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងឱកាសផ្តល់ពានរង្វាន់ជ័យលាភីដល់កីឡាករ-ការិនីអុំទូកថ្ងៃចេញព្រះវស្សាខេត្តបាត់ដំបងថា បច្ចុប្បន្ននេះ យើងកំពុងតែស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិយើងកំពុងតែមានសុខសន្តិភាព មានស្ថិរភាព និងមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។

នេះមានន័យថា ប្រទេសជាតិយើងមិនមានសង្គ្រាម មិនមានការបែកបាក់នៅក្នុងផ្ទៃក្នុងជាតិរបស់យើងនោះទេ ហើយយើងកំពុងតែដើរលើផ្លូវមួយដ៏ត្រឹមត្រូវស្របនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជារបបប្រជាធិបតេយ្យសេរីពហុបក្ស។ ចាប់តាំងពីមានការបោះឆ្នោតឆ្នាំ១៩៩៣ រហូតមក តាមកាលកំណត់នៃច្បាប់ និងប្រកបដោយជោគជ័យជាបន្តបន្ទាប់។

ការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីសម្តេ ចក្រឡាហោម ស ខេង ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ផ្តល់នូវរង្វាន់ជ័យលាភីជូនដល់ក្រុមកីឡាករអុំទូកប្រណាំង និងប្រគល់ពានជ័យលាភីដល់ក្រុមកី
ឡាករ-ការិនីអុំទូកនៅវេលាល្ងាចថ្ងៃទី១៣ ខែតុលានេះ នៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង
ខណៈពេលដែលពិធីបុណ្យអុំទូកប្រណាំងទូកនាថ្ងៃចេញព្រះវស្សាខេត្តបាត់ដំបង ដោយត្រូវបានបញ្ចប់និងបិទកម្មវិធីដោយជោគជ័យរបស់ខ្លួន ដែលបានប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែតុលា២០១៩នេះ។

សម្តេចក្រឡាហោម បានថ្លែងបន្តទៀតថា មកដល់ពេលនេះ ក្រុមក្បត់ជាតិ សម រង្ស៊ី និងបក្សពួកគេ បានបំផុសដល់របស់ជួរកងទ័ពឲ្យងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល និងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបានប្រមាថព្រះមហាក្សត្រជាដើម។ ទង្វើ និងប្រការទាំងអស់របស់បុគ្គល សម រង្ស៊ី និងបក្ខពួកខ្លួនទាំងនោះ គឺជាជនក្បត់ជាតិ ក្បត់សាសនា ក្បត់ព្រះមហាក្សត្រ។ សម្តេចបានសង្កត់ធ្ងន់បន្ថែមទៀតថា មកដល់ពេលនេះ ប្រទេសជាតិយើងមានសុខសន្តិភាព ស្ថិរភាព ចៀសផុតពីអំពើភេរវកម្មផ្សេងៗ ដូចនេះ យើងមិនត្រូវភ្លេចខ្លួន ធ្វេសប្រហែស ឲ្យបុគ្គលទណ្ឌិត សម រង្ស៊ី និងបក្ខពួកក្បត់ជាតិទាំងនោះ មកបំផ្លាញប្រទេសជាតិឲ្យវិលត្រលប់ឲ្យមានសង្គ្រាមជាថ្មីឡើងវិញនោះទេ។