ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

ព្រឹកនេះ អង្គកឋិនទានសាមគ្គីរដ្ឋបាលខណ្ឌឫស្សីកែវ នឹងដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃ នៅវត្តញាណរង្សី គ្រោងរួមចំណែកកសាងវត្តចំនួន៤ទៀត
ថ្ងៃ ច័ន្ទ ទី ១៤ ខែ តុលា ឆ្នាំ ២០១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៧៖០០នាទី បុណ្យអង្គកឋិនទានសាមគ្គីដ៏ធំមួយនៃរដ្ឋបាលខណ្ឌឫស្សីកែវ ដែលផ្ដួចផ្ដើមឡើងគ្រោងកសាងវត្តបន្ថែមចំនួន៤ទៀតក្នុងមូលដ្ឋាន និងចាប់ផ្ដើមដង្ហែចេញឆ្ពោះទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តញាណរង្សី ស្ថិតក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ហើយ ក្រោយពីបញ្ចប់ការថ្វាយក្រុងពាលី ជួបជុំម្ចាស់ទាន និងបងប្អូនញាតិមិត្តជិតឆ្ងាយ ដើម្បីធ្វើបទនមស្សការ ព្រះរតនត្រ័យ សមាទានសីល និងនិមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត សម្ដែងព្រះធម៌ទេសនា នៅសាលាខណ្ឌ នារសៀលថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ។

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងភរិយាលោកស្រី អាន ផល្លា ព្រមទាំងបុត្រ មានកិត្តិយសជម្រាបជូន សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី នាងកញ្ញា ញាតិមិត្តជិតឆ្ងាយ ព្រមទាំងពុទ្ធបរិស័ទ អញ្ជើញចូលរួម ក្នុងពិធីបុណ្យកឋិនទានសាមគ្គី ដែលដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវង្សា អស់ត្រីមាស នៅវត្តញាណរង្សី ក្នុងគោលបំណងគ្រោងកសាងវត្តបន្ថែមចំនួន៤ទៀត ក្នុងមូលដ្ឋាន សម្រាប់បម្រើខាងផ្នែកព្រពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែមានភាពរីកចម្រើន។

សូមជម្រាបថា អង្គកឋិនទានសាមគ្គីដ៏ធំនេះ បានរៀបចំផ្ដួចផ្ដើមឡើង ក្រោយពីមូលមតិគ្នាជាឯកឆ្ឆន្ទ ជាមួយមន្ត្រីទាំងអស់ គណៈកម្មការអាចារ្យវត្តចំនួន៥ ក្នុងមូលដ្ឋាន ជាមួយប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនទៀត ស្ថិតនៅសាលាខណ្ឌឫស្សីកែវ នាថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២រសៀល ក្នុងការថ្វាយក្រុងពាលី ជួបជុំម្ចាស់ទាន និងបងប្អូនញាតិមិត្តជិតឆ្ងាយ ដើម្បីធ្វើបទនមស្សការ ព្រះរតនត្រ័យ សមាទានសីល និងនិមន្ដព្រះសង្ឃចម្រើនព្រះបរិត្ត សម្ដែងព្រះធម៌ទេសនា។ លុះព្រឹកឡើងថ្ងៃទី១៤ ខែឆ្នាំដដែល អង្គកឋិនទានសាមគ្គីនេះ រៀបចំដង្ហែចេញពីសាលាខណ្ឌ ឆ្ពោះទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងព័ទ្ធសីមា វត្តញាណរង្សី ស្ថិតក្នុងភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អ្នកផ្ដើមបុណ្យអង្គកឋិនទានសាមគ្គី ដើម្បីគ្រោងរួមចំណែកកសាងវត្ត ក្នុងមូលដ្ឋានចំនួន៤បន្ថែមទៀត រួមមាន៖ លោក ជា ពិសី អភិបាលខណ្ឌ និងភរិយា ព្រមទាំងបុត្រ លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងភរិយា ព្រមទាំងបុត្រ លោក លីន ញ៉ក់ អភិបាលរងខណ្ឌ និងភរិយា ព្រមទាំងបុត្រ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និងភរិយា ព្រមទាំងបុត្រ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងភរិយា ព្រមទាំងបុត្រ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ ព្រមទាំងបុត្រ។ លើសពីនេះ ក៏មានការចូលរួមពីលោក គល់ យី ស្នងការរងរាជធានីភ្នំពេញ និងភរិយា ព្រមទាំងបុត្រ លោក ទូច ម៉េង មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងភរិយា ព្រមទាំងបុត្រ លោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ និងភរិយា ព្រមទាំងបុត្រ លោក ប៊ុន ឡុង ប្រធានការិយាល័យភូមិបាល និងភរិយា ព្រមទាំងបុត្រ លោក គីន គីណាន់ និងភរិយា ព្រមទាំងបុត្រ។