ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

បាក់រន្ទាដំឡើងជណ្ដើរយន្ត សង្កត់ស្លាប់មនុស្ស៣នាក់ នៅខណ្ឌដូនពេញ
ថ្ងៃ ច័ន្ទ ទី ១៤ ខែ តុលា ឆ្នាំ ២០១៩

ភ្នំពេញ៖ បុរស៣នាក់ បានស្លាប់កប់ក្នុងផ្ទាំងថ្មនៅក្នុងការដ្ឋានសំណង់ខុនដូមួយកន្លែង កំពុងសាងសង់ពេលដែលអ្នកទាំងបី កំពុងដំឡើងជណ្ដើរយន្តរួចហើយបាក់ធ្លាក់មកក្រោម កាលពីយប់ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៦៥ ក្នុងការដ្ឋានមួយកន្លែងកំពុងសាងសង់ ក្បែរសណ្ឋាគារហូលីដេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា សពជនរងគ្រោះទី១)ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបជាងជណ្ដើរយន្ត ស្នាក់ក្នុងការដ្ឋានខាងលើ និងមានស្រុកកំណើតក្នុងភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទី២)ឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបជាងដំឡើងជណ្ដើរយន្ត ស្នាក់ក្នុងការដ្ឋាន មានស្រុកកំណើតភូមិទន្លេស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម និងទី៣)ឈ្មោះ ធីម ធីរ៉ង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបជាងដំឡើងជណ្ដើរយន្ត មានស្រុកកំណើតត្រពាងបី ឃុំបារាយណ៍។

បើតាមប្រភពពីកម្មករម្នាក់ដែលស្គាល់បុរសរងគ្រោះទាំងបីនាក់ខាងលើបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់បានដំឡើងជណ្ដើរយន្តតែបានបាត់ពួកគាត់មិនឃើញតាំងពីយប់ថ្ងៃទី១២មកម្ល៉េះ ហើយក៏មិនដឹងថាបាក់រន្ទាដែរពួកគាត់ដំឡើងជណ្ដើរយន្តតាំងពីម៉ោងប៉ុន្មាននោះទេ ទើបតែមានការភ្ញាក់ផ្អើលម៉ោង៨និង១០នាទីយប់ ដោយពួកគាត់បានគាស់សង្ក័សីដែលបាំងជណ្ដើរយន្តស្រាប់តែឃើញជើងបុរសម្នាក់ឡើងលើក្បាលកប់ទៅនឹងដីលិចបាត់ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យបឋម និងធ្វើកំណត់ហេតុជនរងគ្រោះ។ បន្ទាប់មក សមត្ថកិច្ចជំនាញបានមកធ្វើការកាយយកសពជនរងគ្រោះខាងលើមកធ្វើកំណត់ហេតុ និងធ្វើកាសល្យវិច្ឆ័យរួច ប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ម.ន


អត្ថបទទាក់ទង