ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

ចំនួនអ្នកមកទស្សនា ក្នុងពិធីបុណ្យអុំទូក និងការតាំងពិព័រណ៍ផលិតផលចំរុះ ក្នុងខេត្តបាត់ដំបង មានចំនួនសរុប ប្រមាណជាងកន្លះលាននាក់ (មានវីដេអូ)
ថ្ងៃ ច័ន្ទ ទី ១៤ ខែ តុលា ឆ្នាំ ២០១៩

 នៅថ្ងៃចេញព្រះវស្សាឆ្នាំនេះនិងប្រព្រឹត្តទៅត្រូវនិងថ្ងៃទី ១៤ -១៥ កើតខែអស្សុជ ឆ្នាំកុរ ឯកស័កពុទ្ធស័ករាជ ២៥៦៣ ដែលត្រូវនិងថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៩។សម្រាប់ឆ្នាំនេះ២០១៩នេះ គឺជាឆ្នាំ លើកទី១៩ ដែលរដ្ឋបាលខេត្តបាត់ដំបងនិង គណៈកម្មការ បុណ្យជាតិ-អន្តរជាតិខេត្ត បានរៀបចំនូវពិធីបុណ្យអុំទូកនេះនៅថ្ងៃ១៤-១៥កើត ខែអស្សុជឆ្នាំកុរ ឯកស័កពុទ្ធ ស័ករាជ២៥៦៣នេះ
គឺជាថ្ងៃចេញព្រះវស្សា ហើយក្នុងនោះមានមនុស្សមកលេងបុណ្យអុំទូករយៈពេល០២ថ្ងៃនេះ។ដែល
យ៉ាងហោចណាស់ មានអ្នកមកទស្សនាពិធីបុណ្យអុំទូក នូវការដាក់តាំងពិព័រណ៍ផលិតផល ការប្រគំ តន្ត្រីនានា ការបាញ់កាំជ្រួចនិង ការបង្ហោះម៉ូតូ (ប៉ារ៉ាម៉ូតូ) នៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ថ្ងៃចេញព្រះវស្សានេះ។នៅក្នុងរយៈពេល០២ថ្ងៃនេះ យ៉ាងហោចណាស់មានភ្ញៀវទេសចរជាតិ អន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋ មកពីបណ្តាខេត្តជិតខាងនិងឆ្ងាយៗដូចជា៖ខេត្តបន្ទាយមានជ័យ ពោធិសាត់ ខេត្តប៉ៃលិន និងខេត្តដទៃទៀតផងដែរ។ សរុបប្រមាណជាង៥២ម៉ឺននាក់ដើម្បីមកចូលរួមកំសាន្តលេងក្នុងកម្មវិធីអុំទូកដ៏អធិកអធមនៅក្នុងខេត្តបាត់ដំបង។ដោយឡែកគួបផ្សំនឹងការការពារសន្តិសុ ខ សុវត្ថិភាពល្អ និងសណ្តាប់ធ្នាប់សាធារណៈផ្សេងៗទៀត។មិនមានការកកស្ទះចរាចរណ៍ធ្វើឲ្យរំខាន ដល់ការធ្វើដំណើរទៅមកនិងអ្នកមកលេងក្នុងពិធី បុណ្យនេះ មានភាពកក់ក្ដៅ និងសប្បាយរីកយ៉ាងខ្លាំងខ្លាំង ។

       ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ក្នុងពិធីបើកអុំទូកនាថ្ងៃដំបូង របស់ខេត្ត និងបានឲ្យដឹងថា៖ ការដែលមានអ្នកម កលេងច្រើននៅក្នុងពិធីបុណ្យអុំទូកនាថ្ងៃចេញព្រះវស្សា គឺដោយសារតែអាជ្ញាធរខេត្ត ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនានា បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយចាប់តាំងពីថ្ងៃរៀបចំ និងនៅមុនពេលចាប់
ផ្ដើមរហូតដល់ថ្ងៃបើកកម្មវិធីអុំទូក នៅថ្ងៃនេះ។

    ឯកឧត្តមអភិបាលខេត្តបាត់ដំបង ងួន រតនៈ ក៏បានធ្វើការប្រៀបធៀបទៅនឹងបុណ្យអុំទូកឆ្នាំកន្លង ទៅនេះថា៖ ការផ្សព្វផ្សាយនេះ ក៏មានការស៊ែចែកចាយនិងចែករំលែកបានច្រើន។ដែលកត្តានេះហើ យដែលធ្វើឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍នៅខេត្តផ្សេងៗ និង ភ្ញៀវជាតិ-អន្តរជាតិ កំពុងតែមានការចាប់អារម្មណ៍មកលេងច្រើននិងរំពឹងថានៅថ្ងៃបង្ហើយបញ្ចប់កម្មវវិធីអាចនឹងមានមនុស្សទស្សនានិងការចូលរួមមកទស្សនា នៅក្នុងពីធីនេះកាន់តែមកលេងកកកុញ និងកុះករច្រើនថែមទៀត ។

      យោងតាមស្ថិតិទេសចរណ៍ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១២-១៣ខែតុលាឆ្នាំ២០១៩នេះ
ដែលគូសបញ្ជាក់  ដោយលោក អ៊ុចអ៊ុ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា៖ ភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូកចេញព្រះវស្សា ក្នុងក្រុង-ខេត្តបាត់ ដំបងឆ្នាំ២០១៩នេះមានចំនួនសរុប៥២៣៨១០
នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនប្រមាណ
៥២៣.០០០នាក់ កើនឡើង២៤,៥២% ធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួនសរុបប្រមាណ៤២ម៉ឺន
នាក់។ដោយឡែកភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៨១០នាក់ កើនឡើង ៤៧,២៧% បើធៀបនឹងឆ្នាំ ២០១៨ ដែលមានប្រមាណ៥៥០នាក់។

      សូមបញ្ជាក់ថាការអុំទូកថ្ងៃចេញព្រះវស្សា នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១២-១៣ ខែតុលា នេះគឺ៖ មានទូក សរុបចំនួន២៦ទូក ក្នុងនោះមានទូកខ្នាតវែងសរុបចំនួន០៦ទូកនិងទូកខ្នាតខ្លីប្រពៃណីនិងអន្តរជាតិសរុប២០ទូក និងមានកីឡាករ កីឡា ការិនី ចូលរួមសរុបប្រមាណ ជាង១ពាន់នាក់៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )