ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

សម្តេចតេជោ អញ្ជើញទៅដល់ទីក្រុងប្រាក សាធារណរដ្ឋឆែក ក្នុងដំណើរបំពេញទស្សនកិច្ច ផ្លូវការលើកទី១ នៃប្រទេសចំនួនបី តំបន់អឺរ៉ុបខាងកើត
ថ្ងៃ អាទិត្យ ទី ១៣ ខែ តុលា ឆ្នាំ ២០១៩

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងប្រាក សាធារណរដ្ឋឆែក ប្រកបដោយសុវត្តិភាពហើយ កាលពីវេលាម៉ោង១៥រសៀល ម៉ោងនៅទីក្រុងប្រាក សាធារណរដ្ឋឆែក ត្រូវនឹងម៉ោង២០យប់ ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៣តុលា។

នៅអាកាសយានដ្ឋានអន្តរជាតិ Vaclav Havel ទីក្រុងប្រាក វត្តមាននៃការអញ្ជើញដល់របស់សម្តេច តេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម Ma rek Libricky ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Petra Jensi kova មន្រ្តីនៃនាយកដ្ឋានពិធីការក្រសួងការបរទេសឆែក លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឆែក មាននិវេសនដ្ឋាននៅទីក្រុងប៊ែកឡាំង សហព័ន្ធអាល្លឺម៉ង់ ព្រមទាំងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។

សូមបញ្ជាក់ថា ទីក្រុងប្រាក សាធារណរដ្ឋឆែក គឺជាប្រទេសទី១ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសអឺរ៉ុបខាងកើតចំនួន៣ គឺសាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្ការី។ ដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសទាំងបីនេះ គឺជាការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឲ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេឡើងថែមទៀត រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងបណ្តាប្រទេសអឺរ៉ុបខាងកើត ដែលជាប្រទេសមានអតីតកាលធ្លាប់ជួយដល់ប្រទេសកម្ពុជា ក្រោមពីរំដោះឆ្នាំ១៩៧៩។

នៅសណ្ឋាគារហ៊ីលតុន ដែលជាទីកន្លែងស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឆែក សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងស្នាក់នៅនិងបំពេញកម្មសិក្សានៅសាធារណរដ្ឋឆែក។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអនុញ្ញាតឲ្យនិស្សិតកម្ពុជាជាង២០នាក់ បានចូលជួបសម្តែងការគួរសម សម្តេចក្នុងបរិយាកាសស្និទ្ធស្នាល់ និងរាក់ទាក់បំផុត៕ម.ន