ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

រដ្ឋលេខាធិការក្រសួងព័ត៌មាន បានស្នើដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធ សូមកុំចាញ់បោក ការឃោសនារបស់ក្រុមក្បត់ជាតិ សម រង្ស៊ី ដែលមានបំណងបំផ្លាញសន្តិភាពនៅកម្ពុជា
ថ្ងៃ អាទិត្យ ទី ១៣ ខែ តុលា ឆ្នាំ ២០១៩

រដ្ឋលេខាធិការក្រសួងព័ត៌មាន បានស្នើដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធ សូមកុំចាញ់បោក ការឃោសនារបស់ក្រុមក្បត់ជាតិ សម រង្ស៊ី ដែលមានបំណងបំផ្លាញសន្តិភាពនៅកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន សមាជិកក្រុមសេនាធិការនៃក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកកោះអណ្តែត និងប្រធានក្រុមការងារថ្នាកកណ្តាលចុះជួយឃុំរមេញ បានថ្លែងក្នុងឱកាសដែលឯកឧត្តមចុះផ្សព្វផ្សាយនូវសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តកោះអណ្តែត និងវត្តមានាគ ដែលមានបងប្អូនប្រជាពលរដ្ឋមកពី៩ភូមិ ក្នុងឃុំរមេញ អញ្ជើញចូលរួម លោក គិន ភក្តី អភិបាលស្រុកកោះអណ្តែត និងលោកម៉ៅ ញ៉ន ប្រធានក្រុមប្រឹក្សា ឃុំរមេញ និងមន្រ្តីក្រុមការងារជាច្រើនទៀត។

ឯកឧត្តម សុខ ប្រសិទ្ធ បានបញ្ជាក់ថា យើងសប្បាយរីករាយ មោទនភាពចំពោះការដឹកនាំដើរលើផ្លូវត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកសាងសមិទ្ធផលជាច្រើន សម្រាប់បម្រើផលប្រយោជន៍ដល់សង្គមជាតិ និងប្រជាជន បានធ្វើឲ្យមានកំណើនសេដ្ឋកិច្ច៧ភាគរយ អ្នកវិនិយោគិនបរទេស អ្នកទេសចរជាតិ-អន្តរជាតិ មកវិនិយោគ និងទស្សនានៅប្រទេសកម្ពុជាកើនជាលំដាប់។ ដោយសារតែនយោបាយឈ្នះ-ឈ្នះ និងសមិទ្ធផលសន្តិភាពបានអំណោយផលជាច្រើននៅទូទាំងប្រទេស ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត។

ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទអាជ្ញាធរដែនដី កុំជឿចាញ់បោកការឃោសនារបស់ក្រុមក្បត់ជាតិសម រង្ស៊ី ដែលមានបំណងបំផ្លាញសុខសន្តិភាពនៅកម្ពុជា ព្រមទាំងណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអជ្ញាធរដែនត្រូវរៀបចំអបអរសាទរពិធីអកអុំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ ។ ក្នុងនោះឯកឧត្តម បណ្ឌិត សុខ ប្រសិទ្ធ និងក្រុមការងារបានផ្តល់ថវិកា ដល់សមាជិក្រុមប្រឹក្សាឃុំរមេញ ២៦ម៉ឺនរៀល ឧត្ថម្ភដល់លោក លោកស្រីជាសមាជិកភូមិ៦០ម៉ឺនរៀល និងផ្តល់ជូនជំនួយការ ឃុំ ប្រជាការពារ និងប្រជាពលរដ្ឋដែលបានចូលរួមនូវថវិកាមួយចំនួនផងដែរ៕ម.ន