ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ស្រូវពូជចំនួន៤០តោនជូនប្រជាកសិកររងគ្រោះដោយគ្រោះរាំងស្ងួត នៅក្នុងស្រុកជីក្រែង
ថ្ងៃ អាទិត្យ ទី ១៣ ខែ តុលា ឆ្នាំ ២០១៩

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្ដល់ស្រូវពូជចំនួន៤០តោន ដែលជាពូជស្រូវសែនក្រអូប ជូនប្រជាកសិកររងគ្រោះដោយគ្រោះរាំងស្ងួតជិត៥០០គ្រួសារ មក២ឃុំ ក្នុងស្រុកជីក្រែង គឺឃុំជីក្រែង និងឃុំអន្លង់សំណរ សម្រាប់ស្តាឡើងវិញនូវការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្ដម ទៀ សីហា គណៈអភិបាលខេត្ត។

លោក ង៉ាន់ ភិរុណ បានឲ្យដឹងថា ពេលបច្ចុប្បន្ននេះមានការប្រែប្រួលអាកាសធាតុទូទាំងពិភពលោក និង នៅក្នុងតំបន់ បានធ្វើឲ្យប្រទេសនីមួយៗ ជួបប្រទះនឹងគ្រោះមហន្តរាយផ្សេងៗកើតឡើង ជាក់   ស្តែងនៅក្នុងប្រទេសកម្ពុជាយើង មានបណ្តាខេត្តមួយចំនួនទៀតបានជួបប្រទះនឹងគ្រោះមហន្តរាយផ្សេងៗពីគ្នា ក្នុងនោះនៅក្នុងខេត្តសៀមរាបរបស់យើង រយៈពេល០៩ខែ ក្នុងឆ្នាំ២០១៩នេះ មានគ្រោះមហន្តរាយ កើតជាច្រើន ប៉ុន្តែនាពេលនេះសូមលើកយកតែគ្រោះរាំងស្ងួត និងគ្រោះជំនន់ទឹកភ្លៀងតែប៉ុណ្ណោះ ដែលមានផលប៉ះពាល់ និងខូចខាត គឺគិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ប្រជាកសិករទូទាំងខេត្តសៀមរាបធ្វើការបង្កបង្កើនផលដំណាំស្រូវរដូវវស្សាបានចំនួន ១៤៧ពាន់៩៨០ ហិកតា នៃផែនការ១៨៦ពាន់៥៦៥ ហិកតា  ហើយជាមួយនឹងការបង្កបង្កើនផលនេះ ដោយពុំមានភ្លៀងធ្លាក់គ្រប់គ្រាន់បានធ្វើឲ្យដំណាំស្រូវរបស់ប្រជាកសិករទទួលរងនូវគ្រោះរាំងស្ងួតមានសរុបចំនួន៣៦ពាន់៤១០ ហិកតា លើ១១ក្រុង-ស្រុក ស្មើនឹង៧៤ឃុំ និង៥៨៥ភូមិ មានគ្រួសាររងគ្រោះសរុបចំនួន ៤៣ពាន់៨៩៣ គ្រួសារ ក្នុងនោះដំណាំស្រូវខូចខាតចំនួន ៤ពាន់៦៥៧ ហិកតា លើ៦ស្រុក ស្មើ៣២ឃុំ និង២២២ភូមិ ដែលមានគ្រួសាររងការខូចខាតចំនួន ៦ពាន់២៣៩គ្រួសារ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ស្រូវពូជទាំងនេះ ជាប្រភេទពូជស្រូវ សែនក្រអូប អាចដាំដុះបានដោយមិនប្រកាន់រដូវ  មានអាយុកាលនៃការដាំដុះរហូតដល់បានទទួលផល ក្នុងអំឡុងពី ១១០ថ្ងៃ ទៅ ១១៥ថ្ងៃ។ ពូជស្រូវទាំងនេះ ត្រូវបានចាត់ចែងផលិតដោយក្រុមហ៊ុនមួយ  មានគុណភាពបន្សុទ្ធពូជមិនទាបជាង៩៥% ធានាការដំណុះគ្រាប់មិនទាបជាង៨០% នោះឡើយ។ ក្នុងនោះដែរឯកឧត្តមបានបង្ហាញនូវបទពិសោធន៍ល្អៗមួយចំនួន ដើមី្បឲ្យទទួលបានទិន្នផលស្រូវខ្ពស់ទៀតផង។ 

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋ អំពីមហិច្ឆតារបស់ក្រុមជនអគតិមួយចំនួន ដែលបានចិញ្ចឹមចិត្តប្រឆាំងផ្កាប់មុខ មិនគិតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមិនចង់ឲ្យប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើន គឺពួកជនទាំងនោះចង់បង្កចលាចល ធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភ្លើង    សង្គ្រាម  ជាសំខាន់ក្នុងពេលថ្មីៗនេះ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលហ៊ានប្រមាថដល់ព្រះមហាក្សត្រថែមទៀតផង។ ក្នុងនោះឯកឧត្តម ក៏បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមទាំងកងកម្លាំង គឺរួមសាមគ្គីគ្នាឡើងប្រឆាំងទៅនឹងទង្វើក្បត់ជាតិ ដែលហ៊ានប្រមាថព្រះមហាក្សត្រ ដែលជីវិតតម្កល់លើត្បូងនៃប្រជាពលរដ្ឋកម្ពុជាយើង និងសូមឲ្យបងប្អូននៅឲ្យឆ្ងាយពីការឃោសនារបស់ក្រុមឧទាមក្រៅច្បាប់ ដើមី្បសន្តិសុខសុវត្ថិភាពរបស់បងប្អូន និងក្រុមគ្រួសារ៕ម.ន ដោយៈ ម៉ី សុខារិទ្ធ