ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

ទេសរដ្ឋមន្ត្រី គន់ គីម ចុះពិនិត្យមើលការសងសង់ព្រះវិហារ នៅក្នុងវត្តជីក្រែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ថ្ងៃ អាទិត្យ ទី ១៣ ខែ តុលា ឆ្នាំ ២០១៩

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប អមដំណើរដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប កាលថ្ងៃទី១២       ខែតុលា ឆ្នាំ២០១៩ បានចុះពិនិត្យមើលការសងសង់ព្រះវិហារ នៅក្នុងវត្តជីក្រែង ដែលជាអំណោយរបស់    សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ ជាអ្នកគ្រប់គ្រងមើលការសាងសង់ ដែលបច្ចុប្បន្នដំណើរការសាងសង់បាន៨០%ហើយ។

តាមសង្ឃដីកាលោកគ្រូចៅអធិការវត្តជីក្រែង បានឲ្យដឹងថា ក្នុងការសាងសង់ព្រះវិហារមកដល់ពេលនេះ គឺក្រុមជាងនៅតែធ្វើការរៀបចំបំពាក់តុបតែងនូវរូបគ្រុឌនៅតាមជ្រុងសសរព្រះវិហារ ព្រមទាំងធ្វើការឆ្លាក់នូវក្បាច់ផ្កាភ្ញី នៅតាមជញ្ជាំង និងស៊ុមទ្វារ បង្អូច ព្រមទាំងការគូគំនូររូបភាព ពាក់ព័ន្ធពីពុទ្ធប្រវត្តិនៃព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានរៀបចំដាក់ព្រះរូបបដិមាហើយរួចរាល់នៅផ្នែកខាងក្នុង នៅតែការក្រាលការ៉ូតែប៉ុណ្ណោះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរពីភាពយកចិត្តទុកដាក់របស់ឧកញ៉ាបណ្ឌិត សៀង ណាំ និងលោកគ្រូចៅអធិការ និងគណៈកម្មការវត្ត សំខាន់ចំពោះក្រុមជាង ដែលបានធ្វើការផ្ចិតផ្ចង់ ក្នុងការសាងសង់ និងការរចនានូវរូបចម្លាក់ទាំងឡាយ។ ម៉្យាងទៀតចំពោះការរៀបចំនូវផ្នែកខាងក្នុងនៃព្រះវិហារ ក៏ព្រះអង្គមានការរៀបចំទៅតាមរចនាបទនៃតម្រារបស់ព្រះសម្មាសម្ពុទ្ធផងដែរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានសំណូមពរ និងណែនាំដល់លោកគ្រូចៅអធិការ ក៏ដូចក្រុមជាងត្រូវធ្វើការរៀបចំទីកន្លែង ដើមី្បចារឹកឈ្មោះម្ចាស់អំណោយ អ្នកសាងសង់ ឲ្យបានសមរម្យទៅនឹងកិត្តិនាមរបស់ថ្នាក់ដឹកនាំ។ ទោះបីសម្តេចទាំងពីរគាត់ មិនបានមកផ្ទាល់ក្នុងការសាងសង់ តែមានឧកញ៉ាបណ្ឌិត សៀង ណាំ ជាតំណាង ព្រមទាំងរួមថវិការបស់បងប្អូនពុទ្ធបរិស័ទនៅខេត្តសៀមរាប សំខាន់ក្នុងស្រុកជីក្រែង។ ឯកឧត្តមសូមឲ្យក្រុមជាងយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចជំនាញរបស់ខ្លួន ពីព្រោះថាសមទ្ធិផលដ៏មហាសារនេះ ជាអំណោយរបស់សម្តេចទាំងពីរ ប្រគេនជូនដល់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងឃុំជីក្រែង ដើមី្បជាទីកន្លែងបូជាសក្ការៈរបស់បងប្អូនទៅអនាគត៕ម.ន ដោយៈ ម៉ី សុខារិទ្ធ