ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

រថយន្តបែន២គ្រឿងបុកគ្នាពេញទំហឹង ក្រឡាប់ផ្ងារជើងទាំង២គ្រឿងនៅខណ្ឌដង្កោ
ថ្ងៃ អាទិត្យ ទី ១៣ ខែ តុលា ឆ្នាំ ២០១៩

  ភ្នំពេញ ៖ រថយន្តធុនធំ២គ្រឿង បានបើកបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើងទាំង២គ្រឿង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១០៤ ភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

     ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកខ្សាច់ពណ៌ស្វាយ គ្មានស្លាកលេខ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរទិសដៅពីលិចទៅកើត ។ លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តដឹកដីមួយគ្រឿងទៀត ពណ៌ស គ្មានស្លាកលេខដូចគ្នា បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ទិសដៅបញ្រ្ចាសគ្នាក្នុងល្បឿនលឿន ក៏បានរេចង្កូតបុកជាមួយរថយន្តដឹកខ្សាច់ខាងលើលាន់ឮដូចរន្ទះ បណ្តាលឲ្យរថយន្តទាំង២គ្រឿងក្រឡាប់នៅលើផ្លូវ ធ្វើឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ ចំណែកអ្នកបើកបររថយន្តទាំង២នាក់បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់។

     ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយចរាចរណ៍ជំនាញខណ្ឌ ចុះធ្វើការវាស់វែងនិងជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ និងបានហៅរថយន្តស្ទូចមកស្ទូចរថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

 

 

 

 

 


អត្ថបទទាក់ទង