កីឡាគឺជាឧបករណ៍ មួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម
ថ្ងៃ សុក្រ ទី ១១ ខែ តុលា ឆ្នាំ ២០១៩

ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងនៅក្នុងឱកាសបិទវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋ បាលកីឡា កាលពីម្សិលមិញថា កីឡាជាឧបករណ៍ មួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម ដោយប្រទេសជាតិមួយ មានអ្នកលេងកីឡាច្រើនប្រទេសនោះនឹងមាន សុខមាលភាពល្អ ។
  ឯកឧត្តម ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីរដ្ឋបាលកីឡានេះ គឺជាវគ្គមួយដែលគណៈកម្មការអន្តរ ជាតិតែងតែបណ្តុះបណ្តាលគ្រប់ចលនា អូឡាំពិកនៃបណ្តាប្រទេសទាំងអស់លើពិភពលោក ជាពិសេគឺប្រតិ បត្តិករកីឡាត្រូវទទួលបាននូវចំណេះដឹងនៃចលនាអូឡាំពិក ដែលមានតម្លៃជាសាកល។ កីឡាជាឧបករណ៍ មួយដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម ដោយប្រទេសជាតិមួយ មានអ្នកលេងកីឡាច្រើនប្រទេសនោះនឹងមាន សុខមាលភាពល្អ ហើយមានប្រជាជនមានការគោរពគ្នាទៅវិញទៅមក ដែលអង្គការយូណេស្កូ អង្គការសហ ប្រជាជាតិបានចាត់ទុកថា កីឡាបានផ្តល់នីតិសម្បទាដល់មនុស្ស និងបានធ្វើឲ្យមនុស្ស រស់នៅក្នុងសង្គមប្រកប ដោយសេចក្តីសុខ និងសន្តិភាព។ គោលដៅនៃការអប់រំ និងគោលដៅនៃកីឡាបានដើរទន្ទឹមគ្នា ស្របគ្នាតែមួយ ឆ្ពោះទៅរកសុខដុមនីយកម្មក្នុងសង្គម ហើយក្រៅពីនេះកីឡាបាននាំមកនូវសុខភាព សាមគ្គីភាព មិត្តភាព រួម ជាមួយនឹងការរួមចំណែកអភិវឌ្ឍសង្គមជាតិ តាមរយៈកីឡានេះផងដែរ។ ឯកឧត្តមបានសំណូមឲ្យសិក្ខាកាម ទាំងអស់ គប្បីត្រូវយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយ និងអភិវឌ្ឍខ្លួនឯងផង និងសង្គមជាតិផង ហើយនៅ ពេលខាងមុខវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡានឹងបន្តបើកជាបន្តបន្ទាប់ទៀត ហើយក៏គ្រោងនឹង រៀបចំឲ្យមានវគ្គកម្រិតខ្ពស់ៗ ដោយរៀនជាមួយនឹងគ្រូឧទ្ទេសអន្តរជាតិដោយផ្ទាល់។
សូមបញ្ជាក់ថា វគ្គនេះមានសិក្ខាកាម៦០នាក់ ដែលជាមន្ត្រីមកពី NOCC, CAMSOC និងសហព័ន្ធកីឡា ជាតិចំនួន៤៤នាក់ ដោយទទួលបានលទ្ធផលនិទ្ទេសល្អ ៥នាក់ស្មើនឹង៨%, និទ្ទេសល្អ បង្គួរ៣២នាក់ ស្មើនឹង ៥៣% និងនិទ្ទេសមធ្យម មាន២៣នាក់ស្មើនឹង៣៨%៕

 

 

 

 


អត្ថបទទាក់ទង