ព័ត៌មានទាន់ហេតុការណ៍
 1. Update៖ ហេតុការណ៍បាក់ដងសន្ទួច នៅការដ្ឋានមួយនៅក្រុងប៉ោយប៉ែត ក្នុងហេតុការណ៍បណ្តាលឲ្យមនុស្សរងរបួសស្លាប់មនុស្ស 5 នាក់របួស 4នាក់  2. BREAKING: ស្លាប់មនុស្ស៥នាក់ និងរបួស២នាក់ ក្នុងករណីបាក់ដងសន្ទួច នៅការដ្ឋានសំណង់អគារក្នុងក្រុងប៉ោយប៉ែត  3. សេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់សេវាសម្អាត ប្រមូលសំរាម និងដឹកជញ្ជូនសំរាម សំណល់រឹង ក្នុងឱកាសឈប់សម្រាកការងារនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០  4. ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត  5. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់

ម្ចាស់ផ្ទះបឹងត្របែក នឹងម្ចាស់ផ្ទះច្បារអំពៅ បរាជ័យដូចគ្នា ក្នុងសប្តាហ៍ទី១៥ នៃពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩
ថ្ងៃ សុក្រ ទី ១១ ខែ តុលា ឆ្នាំ ២០១៩

ក្រុមម្ចាស់ផ្ទះបឹងត្របែក នឹងម្ចាស់ផ្ទះច្បារអំពៅ បានបរាជ័យដូចគ្នា  ក្នុងសប្តាហ៍ទី១៥ នៃពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ។ ដោយម្ចាស់ផ្ទះបឹងត្របែក ចាញ់ វិទ្យាល័យឥន្ទ្រទេវី ក្នុងលទ្ធផល ០ទល់នឹង៦ ចំណែក ម្ចាស់ផ្ទះច្បារអំពៅ ចាញ់ វិទ្យាល័យព្រះស៊ីសុវត្ថិ ២ទល់នឹង៦ ។
ឆ្លងកាត់១៣ប្រកួត  វិទ្យាល័យឥន្ទ្រទេវី  មាន៣៧ពិន្ទុ ឈ្នះ១២ប្រកួត ស្មើរ១ប្រកួត រក្សាចំណាត់ថ្នាក់លេខ២ ក្នុងតារាងបណ្តោះអាសន្ន លេខ១ក្រុមវិទ្យាល័យឬស្សីកែវ ឆ្លងកាត់១៣ប្រកួត មាន៣៩ពិន្ទុ ឈ្នះ១២ ស្មើរ១ លេខ៣ សាលារៀនវេស្ទឡាញ៍ មាន២៧ពិន្ទុ ស្របពេលដែលវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ បន្តឈរបាតតារាងដោយ១៣ប្រកួត ចាញ់ទាំងអស់ ។
គួររំលឹកថា ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិត ផ្តួចផ្តើមរបស់សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានសកម្មភាពផុសផុល និងរីកចំរើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន  ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ៕

 

 

 


អត្ថបទទាក់ទង