ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

លោកជុំសារ៉ាយចៅសង្កាត់ភ្នំពេញថ្មីសហការជាមួយខណ្ឌស្នើសុំរថយន្តបូមលូពីសាធារណៈការ
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ តុលា ឆ្នាំ ២០១៩

ភ្នំពេញ:នៅរសៀលថ្ងៃព្រហស្បតិ៍ទី ១០ ខែតុលាឆ្នាំ២០១៩លោកជុំសារ៉ាយចៅសង្កាត់ភ្នំពេញថ្មីសហការជាមួយខណ្ឌសែនសុខបានសុំជំនួយពីក្រសួងសាធារណៈការស្នើសុំរថយន្តបូមលូមួយគ្រឿងដើម្បីងាយស្រួលក្នុងការបូមប្រព័ន្ធលូដែលកកស្ទះ
គួររំលឹកផងដែរថានៅរដូវភ្លៀងធ្លាក់ដោយឃើញសុខទុក្ខលំបាកពីបងប្អូនប្រជាពលរដ្ឋរាល់ការធ្វើដំណើរនៅតាមបណ្ដោយផ្លូវ ១៩៨៦ ជួបការលំបាកដោយសារទឹកលិចផ្លូវ
លោកបានខិតខំប្រឹងប្រែងដឹកនាំកម្លាំងចុះមកបូមលូទឹកដែលកកស្ទះចាប់ពីផ្លូវ ១៩៨៦កែង១០០៧រហូតដល់ផ្លូវ១៩៨៦កែវផ្លូវ១០១១ក្នុងភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ
ក្នុងប្រតិបត្តិការចុះស្ដារលូនេះដឹកនាំដោយលោកជុំសារ៉ាយចៅសង្កាត់ភ្នំពេញថ្មីចៅសង្កាត់រងនិងខណ្ឌ
បងប្អូនប្រជាពលរដ្ឋក៏សូមថ្លែងអំណរគុណដល់លោកចៅសង្កាត់ដែលតែងតែយកចិត្តទុកដាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពេលដែលជួបទុក្ខលំបាក

លោកជុំសារ៉ាយចៅសង្កាត់ភ្នំពេញថ្មីក៏សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងសង្កាត់ភ្នំពេញថ្មីសូមមេត្តាវេចខ្ចប់សំរាមអោយមានរបៀបរៀបរយកុំឱ្យវាលពាសកាលបណ្ដាលឲ្យហូរសំរាមចូលក្នុងលូអង្ករធ្វើឲ្យមានការកកស្ទះផងដែរ។