ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

សម្តេចក្រឡាហោម ស ខេង បានក្រើនរំលឹក និង ជំរុញឲ្យមន្ត្រីនគរបាលដែលបញ្ចប់កម្មសិក្សា ត្រូវ អនុវត្តនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការថែរក្សា នូវសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជា ពលរដ្ឋឲ្យបានខ្ជាប់ខ្ជួន
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ តុលា ឆ្នាំ ២០១៩

 សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងជំរុញនិងក្រើនរំលឹកដាស់តឿនទៅដល់មន្ត្រីនគរបាលជាតិ ដែលបានបញ្ចប់កម្មសិក្សារបស់ខ្លួន ត្រូវអនុវត្តន៍ការប្ដេជ្ញាចិត្ត និង ការធ្វើសច្ចាប្រណិធានរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ក្រោយពីការវិលត្រឡប់ចូលទៅកន្លែ ងដើមនិងអង្គភាពរបស់ខ្លួនវិញ។

      ការថ្លែងបែបនេះ គឺ៖ក្នុងឱកាសដែល សម្តេចក្រឡាហោម សខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់
ខ្ពស់នៅក្នុងពិធីបិទវគ្គបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៣ សម្រាប់សិក្ខាកាមនៃសាលានគរបាលជាតិភូមិភាគ៥និងភូមិភាគ៦ ដែលមានចំនួនសរុប២៨៩នាក់(ក្របខ័ណ្ឌឆ្នាំ២០១៨)
នៅព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០១៩នេះ នៅសាលានគរបាលជាតិភូមិភាគទី៥ស្ថិតក្នុងភូមិសាស្រ្តស្រុកសង្កែ ខេត្តបាត់ដំបង។

       សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា៖ សិក្ខាកាមទាំងអស់ដែលទើបតែបញ្ចប់វគ្គបណ្តុះបណ្ដាលកម្មសិក្សានៅទីនេះ នៅពេលចុះទៅអនុវត្តការងារត្រូវធ្វើតាមចំណេះដឹងដែលបានសិក្សានៅ ក្នុងសាលាដោយត្រូវប្រកាន់ខ្ជាប់និងប្រកបដោយវិជ្ជាជីវៈ ត្រូវមានវិន័យល្អ ត្រូវមានសីលធម៌ល្អ ឥរិយាបថល្អ និង អាកប្បកិរិយាល្អ ចំពោះប្រជាពល រដ្ឋត្រូវខិតខំត្រងត្រាប់ស្ដាប់តាមការណែនាំពីថ្នាក់ដឹកនាំ និងត្រូវមានទំនួលខុសត្រូវលើភារកិច្ចរបស់
ខ្លួន និងត្រូវមានសាមគ្គីភាពផ្ទៃក្នុង ។
 
        ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងលើកឡើងថា៖បច្ចុប្បន្ននេះបណ្ឌិត្យសភានគរបាលកម្ពុជាទាំងអស់ កំពុងតែមានវឌ្ឍនភាពយ៉ាងខ្លាំងនិងកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍជាបណ្តើរៗផងដែរ។

      ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ក៏ បានផ្តល់នូវដំបូន្មាននិងផ្តាំផ្ញើដល់សិក្ខាកាមដែលជាកម្មសិក្សាក្នុងវគ្គ នៅពេលចុះទៅអនុវត្តការងារ ត្រូវតែប្រកាន់ខ្ជាប់០៣យ៉ាងនូវគោលការណ៍សម ធម៌, គោលការណ៍មិនលម្អៀង និង គោលការណ៍គុណភាព។ឯកឧត្តមបានសង្កត់ធ្ងន់បន្ថែមទៀតថា៖ គុណភាព គឺមិនអាចសម្របសម្រួលបានទេ ហើយអ្នកសិក្សាក៏ត្រូវរៀនឲ្យចេះ?មិនមែនរៀនឲ្យចប់? ហើយក៏ត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃទាំង៦ ក្នុងនោះត្រូវមាន វិន័យ គុណភាព ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ ការប្ដេជ្ញាចិត្ត និងនវានុ វត្តន៍ ក្រោមទិសស្លោក“ យើងរួមគ្នាកសាងវប្បធម៌គុណភាព ” ។

       ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ ជានាយកសាលានគរបាលជាតិភូមិភាគ៥ បានគូសបញ្ជាក់ឲ្យដឹងទៀតថា វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៣ លើកទី៣ និងជ្រើសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបា
លជាតិកម្ពុជា សម្រាប់ឆ្នាំ២០១៨ នៅសាលនគរ បាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង ចំនួន ១៦៤ នាក់ និងភូមិភាគ៦ ចំនួន ១៤០នាក់ សរុបចំនួន ៣០៤នាក់។ក្នុងនោះ ប្រឡងជាប់សរុប ទាំងពីរភូមិភាគចំនួន ២៨៩នាក់  ដោយមានសិក្ខាកាមជាប់និទ្ទេស"អេ"(A)០២នាក់ និង និទ្ទេស"ប៊ី"(B) ចំនួន ១៦នាក់ ។

      សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក៏បានសង្កត់ធ្ងន់ទៀតថា៖សិក្ខាកាមទាំងអស់ បានថ្លែងផ្តាំត្រូវដល់កម្មសិក្សាដែលបញ្ចប់វគ្គទាំងអស់ ត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវខ្លឹមសារដែលខ្លួនបានធ្វើការសច្ចាប្រណិធាននៅចំពោះមុខថ្នាក់ដឹកនាំ និងប្រកាន់ខ្ជាប់នូវពាក្យសម្បថ ដែលខ្លួនបានលើកឡើងខាងដើម។ ហើយនៅពេលប្រ កាសតាំងស៊ុបហើយនោះ។ នៅតាមសាលានគរ បាលជាតិទាំងអស់ ក៏ត្រូវរកគន្លឹះថ្មីៗ នៅក្នុងការបង្រៀនដល់សិក្ខាកាមរបស់ខ្លួនឲ្យមានសមត្ថភាពល្អ ដើម្បីបម្រើប្រជាពលរដ្ឋ អង្គភាពខ្លួន និង រាជ រដ្ឋាភិបាល ប្រកបដោយភាពស្មោះត្រង់។ នៅក្នុង
ឱកាសនោះផងដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់នូវអគារសិក្សាថ្ម០២ជាន់ ដល់សាលាភូមិភាគ៥ ធ្វើផ្លូវបេតុងចូលសាលាប្រវែង៨០០-
៩០០ម៉ែត្រនិងផ្ដល់រថយន្តសង្គ្រោះ(រថយន្តដឹកអ្នកជម្ងី)ដល់សាលានគរបាលជាតិភូមិភាគ៥ ចំនួន
១គ្រឿង និងនៅតាមសាលាភូមិភាគផ្សេងៗទៀត ចំនួន០៤គ្រឿងផងដែរ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន មម )