ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

នាយាទាហានជាន់ខ្ពស់ចំណុះយោធភូមិភាគទី៤ ចំនួន០៦រូប បានទទួលភារកិច្ចថ្មី
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ តុលា ឆ្នាំ ២០១៩

យោធភូមិភាគទី៤ កងទ័ពជើងគោក បានប្រារព្ធពិធីផ្ទេរភារកិច្ចដល់នាយទាហានជាន់ខ្ពស់ចំនួន០៦រូប ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញជាការរង នៃខភម និងជាបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ នៅទីបញ្ជាការវរសេនាតូចលេខ ៤០២ យោធភូមិភាគទី៤ កងទ័ពជើងគោក ស្ថិតនៅស្រុកសំរោង ខេត្តឧត្តរមានជ័យ។

នៅក្នុងឱកាសនោះបន្ទាប់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានគូសបញ្ជាក់ពីរចនាសម្ព័ន្ធចាត់តាំង ទីតាំងភូមិសាស្រ្តតំបន់ឈរជើង និងភារកិច្ចចំពោះមុខរបស់កងការពារព្រំដែនលេខ៤០២ និង៤០៣ យោធភូមិភាគទី៤ កងទ័ពជើងគោករួចមក ឯកឧត្តមឧត្តមសេនីយ៍ត្រី ឈឹម លីន នាយការិយាល័យទី១ កងទ័ពជើងគោក បានអានសេចក្តីប្រកាសតែងតាំងផ្លាសប្តូរមុខងារជូននាយទាហានទាំង ៦រូបរួមមាន៖ ឧត្តមសេនីយ៏ត្រី ប៉ុក សុផល មេបញ្ជាការវរសេនាតូចការពារព្រំដែន លេខ៤០២ ត្រូវបានតែងតាំងជានាយសេនាធិការរង កងពលធំអន្តរាគមន៍លេខ៣ ឧត្តមសេនីយ៍ត្រី ធឿន ធា មេបញ្ជាការកងការពារព្រំដែនលេខ៤០៣ ត្រូវបានតែងតាំងជានាយសេនាធិការរងយោធភូមិភាគទី៤ លោកវរសេនីយ៍ឯក ចេង ចំរើន ជំនួយការមេបញ្ជាការយោធភូមិភាគទី៤ ត្រូវបានតែងតាំងជានាយការិយាល័យការពារព្រំដែន យោធភូមិភាគទី៤ វរសេនីយ៍ឯក ទន់ ភិរម្យ នាយលេខាធិការដ្ឋានយោធភូមិភាគទី៤ ត្រូវបានតែងតាំងជានាយការិយាល័យអភិវឌ្ឍន៍យោធភូមិភាគទី៤ លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ត្រូវបានតែងតាំងជាមេបញ្ជាការកងការពារព្រំដែនលេខ៤០២ យោធភូមិភាគទី៤ និង លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការរងកងការពារព្រំដែនលេខ៤០៣ ត្រូវបានតែងតាំងជាមេបញ្ជាការ កងការពារព្រំដែនលេខ៤០៣ យោធភូមិភាគទី៤ កងទ័ពជើងគោក។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានអញ្ជើញប្រគល់លិខិតតែងតាំងជូនដល់នាយទាហានទាំង៦រូបជាបន្តបន្ទាប់ផងដែរ។ អញ្ជើញមានប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ាណែត បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមុះមុត និងស្មារតីទទួលខុសត្រូវខ្ពស់ព្រោះរបស់មេបញ្ជាការ មេបញ្ជាការងនាយទាហាន នាយទាហានរង និងពលទាហាន កងការពារព្រំដែនលេខ៤០២ និង៤០៣ ក្នុងការបំពេញភារកិច្ចការពារការពារអធិបតេយ្យ បូរណភាពទឹកដី ក៏ដូចជាការចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព សេចក្តីសុខ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ តាមបណ្ដោយព្រំដែនក្នុងរយៈកាលកន្លងមក។ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា លទ្ធផលខាងលើទទួលបានកន្លងមក បានបង្ហាញឲ្យឃើញពីការរួបរួមសាមគ្គីគ្នាយ៉ាងល្អរបស់កងទ័ពនៅតាមបណ្ដោយព្រំដែន ជាពិសេស មេបញ្ជាការ មេបញ្ជាការង កងការពារព្រំដែនដែលបានយកចិត្តទុកដាក់គ្រប់គ្រងដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាពធានាបានការសម្រេចភារកិច្ចបម្រើជាតិមាតុភូមិ ស្របតាមផែនការថ្នាក់លើប្រគល់ជូន។

ឯកឧត្តម បានបញ្ជាក់ទៀតថា ការតែងតាំង ផ្លាស់ប្តូរតួនាទីភារកិច្ចនាពេលនេះពិតជាស័ក្តិសមទៅនឹងគុណបំណាច់ និងស្នាដៃ ដែលឯកឧត្តម អស់លោក បានខិតខំសម្រេចជូនជាតិមាតុភូមិ ក្នុងជីវិតជាយោធិន។ ការដំឡើងឋានៈ និងតែងតាំងមុខងារដែលបានធ្វើឡើងនេះ គឺជាការសម្រេចចិត្តដោយឈរលើការពិនិត្យវាយតម្លៃយ៉ាងល្អិតល្អន់ របស់ថ្នាក់ដឹកនាំនៃកងយុទ្ធពលខេមរភូមិជាមុន ពិសេសការវាយតម្លៃអំពីឆន្ទះសមត្ថភាព គុណភាពការងារ ចំណេះដឹង បទពិសោធន៍ សីលធម៌ភាពតស៊ូអំណត់ព្យាយាមចំពោះការងារដែលសាមីខ្លួននីមួយៗបានអនុវត្តន៍កន្លងមក។