ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

វេទិកាសុខភាព ស្តីពីការស្វែងយល់អំពីជំងឺទឹកនោមផ្អែម
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ តុលា ឆ្នាំ ២០១៩

លោកជំទាវ វង់ មយូរា រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងវេទិកាសុខភាព ស្តីពីការស្វែងយល់អំពីជំងឺទឹកនោមផ្អែម នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

លោកជំទាវ វង់ មយូរា បានមានប្រសាសន៍ថា កម្មវិធីនេះអាច ប្រព្រឹត្តទៅបានដោយសារតែមានកិច្ចសហការរវាងមន្ទីរពេទ្យ ព្រះកេតុមាលា និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលស្ថានប័នទាំងពីរនេះបានចុះ អនុស្សរណៈយោគយល់គ្នាស្តីពីការលើកកម្ពស់សុខភាពសាធារណៈ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅនេះ។

ក្នុងពិធីនោះផងដែរក៏មានការធ្វើបទបង្ហាញពីលោកវេជ្ជបណ្ឌិតឯកទេសចំនួន ៣រូប រូមមាន៖ ទី១)លោកវេជ្ជបណ្ឌិត ព្រំ វិសេស អនុប្រធានមន្ទីរពេទ្យព្រះកេតុមាលស ឯកទេសបេះដូង សសៃឈាម និងថតឆ្លុះសសៃឈាម ទី២)សាស្រ្តាចារ្យ ហែម សុគន្ធា អនុប្រធានអាគារវះកាត់សសៃប្រសាទ ឯកទេសវះកាត់សសៃប្រសាទ និងទី៣)លោកវេជ្ជបណ្ឌិត យុន សុភ័ស្ត ប្រធានផ្នែកពិគ្រោះជំងឺក្រៅ និងអេកូសាស្ត្រ បេះដូង និងសសៃឈាម។

ក្នុងបទបង្ហាញទាំងនោះ ក៏បានផ្តោតជាសំខាន់ទៅលើជំងឺទឹកនោមផ្អែម លើសឈាម និងកកសសៃរឈាមក្នុងបេះដូង ដោយបានលើកអំពីកត្តាមួយចំនួនដែលជារោគសញ្ញា បញ្ហាប្រឈម និងការព្យាបាលជូនដល់អង្គពិធីទាំងមូលផងដែរ៕ធ.ដ