ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ តុលា ឆ្នាំ ២០១៩

នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ០៨:៣០ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន៣៣រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍មុននឹងចេញដំណើរទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៦។

នៅក្នុងឱកាសនោះ លោក ស៊្រាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យប្រតិភូយុវជននៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នាពេលនេះ។ លោកប្រធានសមាគម បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភា អំពីប្រវត្តិ គោលបំណង និងសកម្មភាព ព្រមទាំងលទ្ធផលសំខាន់ៗរបស់សមាគម ដែលសម្រេចបាននាពេលកន្លងទៅ។

ជាមួយគ្នានេះ កញ្ញា សុគុណ សុភ័ក្ររាសី  តំណាងប្រតិភូយុវជននាវាអាស៊ីអាគ្នេយ៍កម្ពុជាលើកទី៤៦ បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពី កម្មវិធីរបស់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាលើកទី៤៦ មានរយៈពេល៥២ថ្ងៃ ដែលនឹងត្រូវចេញដំណើរពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ដោយការប្រារព្ធពិធីជួបគ្នាដំបូងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយបន្តដំណើរទៅកាន់ប្រទេសវៀត-ណាម ប្រទេសសិង្ហបុរី ប្រទេសមីយ៉ាន់ម៉ា និងប្រទេសម៉ាឡេស៊ី ហើយបញ្ចប់នៅទីក្រុងតូក្យូ ប្រទេសជប៉ុនវិញ។

កម្មវិធីនេះ មានគោលបំណងសំខាន់ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់ដ៏ស៊ីជម្រៅរវាងជប៉ុន និងអាស៊ាន ពង្រីកចំណេះដឹង និងទស្សនវិស័យយុវជនចំពោះពិភពលោក បណ្តុះស្មារតី និងជំនាញជាក់ស្តែង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជំរុញ និងលើកទឹកចិត្តឱ្យយុវជនដែលមានសមត្ថភាពប្រើប្រាស់នូវសក្តានុពលភាពនៃភាពជាអ្នកដឹកនាំរបស់ខ្លួន ក្នុងការអភិវឌ្ឍសង្គម ជាពិសេសយុវជន ដោយផ្តោតសំខាន់ទៅលើការប្រជុំពិភាក្សាជាក្រុមទៅលើប្រធានបទផ្សេងៗ ទាក់ទងនឹងតំបន់ ការបង្ហាញសិល្បៈ វប្បធម៌ ការស្នាក់នៅជាមួយឳពុកម្តាយធម៌ ទស្សនកិច្ចសិក្សា ព្រមទាំងចូលជួបសម្តែងការគួរសមជាមួយនឹងថ្នាក់ដឹកនាំនៅតាមបណ្តាប្រទេសដែលនាវាចូលចត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះក្មួយៗទាំងអស់ ដែលត្រូវបានជ្រើសរើសតាមរយៈកម្មវិធីប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡា    ដើម្បីជាតំណាងរបស់យុវជននៃព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៦ ឆ្នាំ២០១៩នេះ។

សម្តេចប្រធានព្រឹទ្ធសភា បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានខិតខំរៀបចំកម្មវិធីនេះឡើងតាំងពីឆ្នាំ២០០០មក ពោលគឺ ១ឆ្នាំក្រោយពីប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ ដើម្បីផ្តល់ឱកាសដល់យុវ-ជនកម្ពុជា បានពង្រីកនូវចំណេះដឹងរបស់ខ្លួន និងបានស្វែងយល់អំពី តួនាទីដ៏សំខាន់នៃការចូលរួមរបស់យុវ-ជនក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសផ្តល់នូវការចែករំលែកបទពិសោធន៍ល្អៗ ក្នុងការក៏សាងធនធានមនុស្ស និងការចូលរួមក្នុងសកម្មភាពរបស់សង្គមជាមួយនឹងយុវជននៃប្រទេសជប៉ុន និងយុវជនមកពីប្រទេសអាស៊ានទាំង៩ផ្សេងទៀត។

 

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ក្មួយៗត្រូវក្តាប់នូវឱកាសនេះ និងប្រើប្រាស់ឱកាសនេះឱ្យបានល្អ ដើម្បីជាគុណប្រយោជន៍សម្រាប់ក្មួយៗ ម្នាក់ៗ គ្រួសារ សង្គមជាតិ និងសម្រាប់ប្រទេសជាតិ។ ក្មួយៗ ដែលត្រូវបានជ្រើសរើសនេះ គឺសុទ្ធតែជាធនធានដ៏ល្អ ជាអ្នកដែលមានសមត្ថភាពពិតប្រាកដ្ឋ និងជាយុវជនគំរូដែលធ្វើជាអ្នកនាំសារដ៏ល្អរបស់កម្ពុជា ទៅកាន់សហគមអន្តរជាតិ និងពិភពលោក ជាពិសេសទៅជម្រាបជូនដល់យុវជនជប៉ុន និងយុវជនបណ្តាលប្រទេសទាំង៩ ដែលចូលរួមក្នុងកម្មវិធីជាមួយក្មួយៗក្នុងឆ្នាំនេះ ។