ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

សម្តេចប្រធានរដ្ឋសភា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតបង់ក្លាដេស ជួបសម្តែងការគួរសម
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ តុលា ឆ្នាំ ២០១៩

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យឯកឧត្តម ណាហ្សមុល កាវនិន (HE. Mr. Md. NazmulQuau nine) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ប្រចំានៅកម្ពុជា ចូលជួបសម្តែងការ គួរសមនាវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះ។

បន្ទាប់ពីចប់ជំនួបពិភាក្សាឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បាននាំពាក្យប្រាប់អំពីលទ្ធផលនៃជំនួបនោះ គឺឯកឧត្តម ណាហ្សមុល កាវនិន (HE. Mr. Md. NazmulQuau nine) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ប្រចាំនៅកម្ពុជា បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដោយបានថ្លែងអំណរគុណសម្ដេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភាកម្ពុជា ដែលបានគាំទ្របេសកកម្មការទូករបស់ឯកឧត្តមនៅកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា កម្ពុជា និងបង់ក្លាដេស មានទំនាក់ទំនងការទូតល្អជាមួយគ្នា និងមានកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន។ កម្ពុជា និងបង់ក្លាដេសមានសមាគមមិត្តភាពសភាកម្ពុជា-បង់ក្លាដេសហើយនៅពេលខាងមុខនេះ គណៈប្រតិភូសភាបង់ក្លាដេសទទួលបន្ទុកកិច្ចការនយោបាយ និងបរទេសនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ហើយនឹងមានគម្រោងជួបពិភាក្សាជាមួយនឹងអ្នកដឹកនាំរដ្ឋសភា ជួបពិភាក្សាជាមួយប្រធានគណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបង់ក្លាដេសបានស្នើឲ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចចង់ខ្ពស់រវាងស្ថាប័នរដ្ឋសភានៃប្រទេសទាំងពីរ។ នៅក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបង់ក្លដេស និងនាំយកការអញ្ជើញលោកជំទាវប្រធានរដ្ឋសភាបង់ក្លាដេសអញ្ជើញចូលរួមកិច្ច ប្រជុំកំពូលសភាអាស៊ីអឺរ៉ុបដែលកម្ពុជានឹងធជាម្ចាស់ផ្ទះព្រឹកនៅចុងឆ្នាំ២០២០។

នៅក្នុងជំនួបពិភាក្សានោះដែរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានចាត់ទុកបេសកកម្មការទូតថ្មីរបស់ឯកឧត្តម នៅកម្ពុជា ពិតជាមានសារសំខាន់ខ្លាំងណាស់ ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់មកនេះ ឲ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំក្លាទ្វេដងថែមទៀត។ សម្តេចប្រធានបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះវឌ្ឍនភាពទាំងឡាយនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគីក្នុង តំបន់ និងសកលលោក ដែលផ្លែផ្កាទាំងនេះ មិនអាចកាត់ផ្តាច់បានពីកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម និងឯកអគ្គរដ្ឋទូតបង់ក្លាដេសមុនៗ ក្នុងការអនុវត្តបេសកកម្មការទូត យ៉ាងសកម្មជាមួយកម្ពុជា។