ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំជាបន្ទាន់មួយ ក្រោយតួកគី ចាប់ផ្តើមប្រតិបត្តិការយោធានៅស៊ីរី
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ តុលា ឆ្នាំ ២០១៩

បរទេស៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងរៀបចំកិច្ចប្រជុំជាបន្ទាន់មួយនៅក្នុងថ្ងៃ ព្រហស្បត្តិ៍នេះ ដើម្បីពិភាក្សាគ្នាពីប្រតិបត្តិការយោធារបស់តួកគី ប្រឆាំងក្រុមសកម្មប្រយុទ្ធឃើដក្នុងប្រទេសស៊ីរី។

កិច្ចប្រជុំបិទទ្វារខាងលើ ត្រូវបានស្នើឡើងពីសំណាក់ប្រទេសបែលហ្ស៊ិក បារាំង អាល្លឺម៉ង់ និងអង់គ្លេស ។ ដោយឡែកសម្ព័ន្ធអារ៉ាប់ ក៏គ្រោងនឹងបើកកិច្ចប្រជុំជាបន្ទាន់មួយផងដែរ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាជុំវិញប្រតិបត្តិការយោធារបស់តួកគីនៅស៊ីរី។

ការសម្រេចចិត្តបើកកិច្ចប្រជុំបន្ទាន់ខាងលើ ធ្វើឡើងតបតាមសំណើរបស់ប្រទេសអេហ្ស៊ីប ដោយរដ្ឋមន្ត្រីការបរទេសនៃសមាជិកសម្ព័ន្ធអារ៉ាប់ នឹងត្រូវជួបប្រជុំគ្នាក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ខណៈកងទ័ពតួកគី កំពុងបើកប្រតិបតិ្តការបោសសំអាតក្រុមសកម្មប្រយុទ្ធឃើដ YPG ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិកនៅភាគខាងជើងប្រទេសស៊ីរី។

សូមជម្រាបថា កងកម្លាំងតួកគី បានចាប់ផ្ដើមធ្វើប្រតិបត្តិការយោធាវាយលុកចូលតំបន់ភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃពុធសប្តាហ៍នេះក្នុងគោលបំណងបង្កើតតំបន់សុវត្ថិភាពសម្រាប់ជនភៀសខ្លួន និង កម្ទេចក្រុមសកម្មប្រយុទ្ធឃើដ YPG ដែលតួកគីចាត់ទុកថា ជាពួកភេរវករ បន្ទាប់ពីសហរដ្ឋអាម៉េរិកប្រកាសមិនលូកដៃ ចូលប្រតិបត្តិការយោធានេះ៕ធ.ដ


អត្ថបទទាក់ទង