ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ នៅស្រុកល្វាឯម
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ តុលា ឆ្នាំ ២០១៩

ដើម្បីពន្លឿនដល់ការចេញប័ណ្ណកម្មសិទ្ធិ ឲ្យបានឆាប់រហ័ស បងប្អូនប្រជាពលរដ្ឋត្រូវចូលរួសហការជាមួយក្រុមការងារចុះបញ្ជី ដោយត្រូវនាំគ្នាមកពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យក្បាលដី ដែលក្រុមការងារបានបិទផ្សាយ ឲ្យបានគ្រប់ៗគ្នា។

ត្រូវធ្វើការប្ដឹងតវ៉ា ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ បានពិនិត្យឃើញថា មានកំហុសផ្សេងៗ ដូចជា ខុសអក្ខរាវិរុទ្ធ ខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត លើស ឬបាត់ទំហំដី និងប្រភេទទ្រព្យ មកក្រុមការងារ ធ្វើការកែសម្រួលឲ្យបានត្រឹមត្រូវឡើងវិញ ដើម្បីសម្រួលដល់ការចេញប័ណ្ណកម្មសិទ្ធ ជូនប្រជាពលរដ្ឋបានលឿន និងមានភាពត្រឹមត្រូវ ដែលមានរយៈពេល១៥ថ្ងៃ ក្នុងការតវ៉ា គិតចាប់ពីថ្ងៃផ្សាយនេះដល់ ថ្ងៃ២៣ ខែតុលា ឆ្នាំ២០១៩។

នេះជាការលើកឡើងរបស់លោក ទៀង កុស្យារៈ  អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល នៅក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ ដែលបានធ្វើឡើងក្នុងបរិវេណវត្តខ្សាច់ ស្ថិតក្នុងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ ដោយមានប្រជាពលរដ្ឋចូលរួមជាង៣០០នាក់។

លោកបានបញ្ជាក់ដឹងដែរថា ក្នុងការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធនាពេលនេះ គឺជាលើកទី១២១ហើយសម្រាប់ខេត្តកណ្តាល ដោយឡែកសម្រាប់ការបិទផ្សាយក្នុង ភូមិខ្សាច់ គឺមន្ទីរបានបិទផ្សាយក្បាលដីសរុបចំនួន១,២៣០ក្បាលដី។

ថ្លៃងក្នុងពិធីនេះដែរ លោក ភឹម ភីរ៉ា អភិបាលស្រុកល្វាឯម បានមានប្រសាសន៍ថា នេះគឺជាឱកាសល្អហើយ សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដែលធ្វើឲ្យដីរបស់បងប្អូនប្រជាពលរដ្ឋ កាន់តែមានតម្លៃថ្លៃ ជាពិសេសបងប្អូន និងគ្មានការព្រួយបារម្ភអំពីរឿងទំនាស់ព្រំដីរវាងអ្នកជិតខាង និងមិនមានការភ័យខ្លាចពីការគំរាមកំហែង ការប្រើអំណាច ឬវិធីណាមួយមករំលោភយកដីរបស់បងប្អូនបានឡើយ ពីព្រោះប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី ឬប្លង់រឹង ដែលមន្ទីរនឹងចេញឲ្យបងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីការបិទផ្សាយនេះបានបញ្ចប់នោះ គឺជាឯកសារដែលមានលក្ខណៈស្របច្បាប់ ពេញលេញ។

មានន័យថាបងប្អូនជាម្ចាស់លើអចលនវត្ថុរបស់ខ្លួន បានជារៀងរហូតតកូនតចៅ រឹងមាំលើផ្លូវច្បាប់ ជាពិសេសបងប្អូនអាចលក់ដូរដីដែលមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ ទៅឱ្យអ្នកដទៃបានងាយស្រួល និងអាចដាក់បញ្ចាំ ឬធ្វើអាជីវកម្មនានាលើដីទាំងនោះបានផងដែរ៕ធ.ដ