ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

អភិបាលខេត្តបាត់ដំបង និងក្រុមការងារក្រសួងសាធារណការ ចុះពិនិត្យមើល ផ្លូវវាងក្រុងបាត់ដំបង ផ្លូវជាតិលេខ៥ថ្មី
ថ្ងៃ ពុធ ទី ០៩ ខែ តុលា ឆ្នាំ ២០១៩

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងក្រុមការងាររបស់ក្រសួងសាធារណការ និងដឹក
ជញ្ជូន ដឹកនាំដោយលោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ និងជាប្រធានប្រតិបត្តិគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យមើលកំណាត់ផ្លូវជាតិលេខ៥ ផ្លូវវាងក្រុងបាត់ដំបង និងជាគម្រោងសាងសង់ឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្ចីហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើចរាចរណ៍ទៅមកក្នុងការតភ្ជាប់ផ្លូវសេដ្ឋកិច្ចដ៏មានសារសំខាន់ទាំងនៅក្នុងប្រទេស និងក្នុងតំបន់ហើយ ក៏ជាផ្លូវភ្លោះថ្មីដែលបានតភ្ជាប់ជាមួយបណ្តាប្រទេសអាស៊ានផងដែរ។

ការចុះត្រួតពិនិត្យមើលពីវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវជាតិលេខ៥ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រង់ចំណុចផ្លូវវាងក្រុង ចាប់ពីចន្លោះស្រុកសង្កែ និងក្រុងបាត់ដំបង ដែលមានប្រវែងជាង ២៣គីឡូម៉ែត្រ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ។ តាមរយៈក្រុមការងាររបស់ក្រសួងសាធារណការ ក៏បានលើកឡើងអំពីគោលបំណងសំខាន់ៗ ដោយផ្តោតលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន១២គ្រួសារ ក្នុងនោះស្រុកសង្កែ ចំនួន០៧គ្រួសារ និងក្រុងបាត់ដំបង ចំនួន០៥គ្រួសារ ដែលបាននឹងកំពុងបង្កការរាំង ស្ទះប៉ះពាល់ដល់គម្រោង។ ម្ចាស់ផ្ទះទាំងនោះ នៅតែមិនទាន់ទទួលយកពីការសម្របសម្រួលរបស់ក្រុមការងារចុះអនុវត្តគម្រោងនៅឡើយ។ ថែមទាំងបានបង្កនូវការរំខានដល់ការអនុវត្តរបស់គម្រោងក្នុងការសាងសង់ផ្លូវជាតិលេខ៥ថ្មីមួយខ្សែនេះ ដែលជាប្រភេទផ្លូវហាយវ៉េទៀតផង។

តាមការឲ្យដឹងពីលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោក ចាន់ សំបូរ
បានគូសបញ្ជាក់ថា មកដល់ពេលនេះ តាមការប៉ាន់ប្រមាណវាយតម្លៃពីការសាងសង់នូវកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រចន្លោះខេត្តបាត់ដំបង គឺបានប្រមាណ៥៩,៩០%ហើយ។ ក្នុងនោះក៏មាន "ស្ពានថ្មថ្មីភ្លោះ" មួយខ្សែឆ្លងកាត់ស្ទឹងសង្កែ ប្រវែង១៦០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្កែ និងក្រុងបាត់ដំបង ខេត្តបាត់ដំបងផងដែរ៕ម.ន ដោយៈ អ៊ុក សំអាន