ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

អាជ្ញាធរខេត្តស្ទឹងត្រែង ប្រារព្ធទិវាទេសរចណ៍ពិភពលោកលើកទី៤០ ក្រោមប្រធានបទ “ទេសចរណ៍ និងការងារ៖ អនាគតកាន់តែប្រសើរសម្រាប់យើងទាំងអស់គ្នា”
ថ្ងៃ ពុធ ទី ០៩ ខែ តុលា ឆ្នាំ ២០១៩

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង រួមសហការជាមួយមន្ទីរទេសចរណ៍ បានរៀបចំ និងប្រារព្ធនូវទិវាទេសចរណ៍ពិភពលោកលើកទី៤០ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី០៩តុលានេះ នាទីធ្លាសួនច្បារមុខសាលាខេត្តស្ទឹងត្រែង។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ការប្រព្រឹត្តទៅនៃទិវាទេសចរណ៍ពិភពលោកលើកទី៤០នេះ ជាការបញ្ជ្រាបដល់ប្រជាពលរដ្ឋ មន្ត្រីរាជការរួមទាំងយុវជន
ទាំងអស់ ឲ្យបានយល់ដឹងបន្ថែមអំពីអនាម័យ និងបរិស្ថាន ហើយចូលរួមទាំងអស់គ្នា ក្នុងយុទ្ធនាការសំអាតទីក្រុង ដើម្បីទីក្រុងស្អាត មានសោភណ្ឌភាព និងជាការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរ
ជាតិផងដែរ។ លោកថា កន្លងមកមន្ទីរទេសចរណ៍ខេត្ត ធ្លាប់បានចុះអប់រំណែនាំផ្ទាល់ ក៏ដូចជាបានបញ្ជ្រាបអំពីការយល់ដឹងដល់អាជីវករ សហគ្រាសនានា ដើម្បីឲ្យពួកគាត់ ចូលរួមឲ្យបានកាន់តែច្រើនផុលផុស ក្នុងការលើកកម្ពស់នៃការយល់ដឹង និងរៀបចំអនាម័យ ដែលជាការួមចំណែកមួយធ្វើឲ្យក្រុងស្ទឹងត្រែងបានស្អាត ហើយអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ ថ្លែងអំណរគុណ និងកោតសរសើរ ចំពោះការចូលរួមរបស់ប្អូនៗ ក្មួយៗ ក៏ដូចជាសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមនៅថ្ងៃនេះ។ ឯកឧត្តម បានបន្ថែមថានេះ គឺជាសារមួយដ៏មានសារសំខាន់ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋទូទៅឲ្យមានស្មារតី និងការភ្ញាក់រលឹកក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការស្រលាញ់ និងសម្អាតបរិស្ថាន។ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់ ចំពោះអនាម័យ និងបរិស្ថាន ត្រូវវេចខ្ចប់កាកសំណល់រឹង និងរាវឲ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាត មានអនាម័យ ធ្វើឲ្យក្រុងមានសោភ័ណភាព និងអាចទាក់ទាញភ្ញៀវទេសចរ ដែលជាប្រភពចំណូលសម្រាប់ខេត្តយើង និងប្រជាពលរដ្ឋផងដែរ

សូមបញ្ជាក់ថា ការប្រារព្ធទិវាទេសចរណ៍ សមាជិកសមាជិកា នៃអង្គពិធីទាំងមូលប្រមាណប្រមាណជិត២០០នាក់ បានបែងចែក និងធ្វើសកម្មភាពរើសសំរាម សំអាតបរិស្ថាន នៅតាមដងផ្លូវ សួនច្បារក្នុងទីប្រជុំជន ក្រុងស្ទឹងត្រែង ដើម្បីជាសារមួយក្នុងការក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យមានការចូលរួមប្រកបដោយស្ម័គ្រចិត្តដើម្បីបរិស្ថានខេត្តយើង ឲ្យស្របទៅនឹងប្រធានបទ “ទេសចរណ៍ និងការងារ អនា
គតកាន់តែប្រសើរសម្រាប់យើងទាំងអស់គ្នា”៕ម.ន


អត្ថបទទាក់ទង