ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

អភិបាលខេត្តសៀមរាប ស្នើឲ្យអភិបាលស្រុកថ្មី ត្រូវបង្កើននូវការយកចិត្តទុកដាក់ក្នុង ការបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ
ថ្ងៃ ពុធ ទី ០៩ ខែ តុលា ឆ្នាំ ២០១៩

លោក ហ៊ន់ ឬទ្ធិ ត្រូវបានធ្វើការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋបាលសាលាស្រុកស្រីស្នំ ជំនួសលោក នាក់ ណេរ៉ុន អតីតអភិបាលស្រុកស្រីស្នំ ដែលត្រូវបានទទួលភារកិច្ចថ្មីជាអភិបាលរងខេត្តសៀមរាប។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

ឯកឧត្តម ទៀ សីហា ក៏បានធ្វើការបញ្ជាក់ផងដែរថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ជាគណៈអភិបាលខេត្ត-ស្រុក ដែលបានបម្រើការងារគ្រប់អាណត្តិរបស់ខ្លួន ឬក៏បានគ្រប់អាយុបំពេញការងារ គឺត្រូវចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកឡើយ។ ការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រីថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ  ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ច ក្នុងការបម្រើជាតិមាតុភូមិ ។ ឯកឧត្តមបានលើកនូវ៧ចំណុចសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិយកទៅអនុវត្តឲ្យប្រកបដោយប្រសិទ្ធភាព ដោយបានផ្តោតសំខាន់លើការបង្កើតច្រកចេញចូលតែមួយ ក្នុងបម្រើសេវាសាធារណៈឲ្យកាន់តែនៅជិតប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនង និងស្វែងរកនូវឯកសារផ្សេងៗផងដែរ។ ឯកឧត្តម ទៀ សីហា ក៏បានលើកផងដែរ អំពីការពង្រឹងនូវសមត្ថភាព និងគុណភាពនៃចំណេះដឹងដល់មន្ត្រីរាជការ ដោយធ្វើការបណ្តុះបណ្តាលផ្ទាល់នៅថ្នាក់មូលដ្ឋាន ក្នុងការងាយស្រួលដល់មន្ត្រីបំពេញការងាររដ្ឋបាលនៅមូលដ្ឋាន។ ត្រូវបង្កើននូវការយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងតម្រូវការចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាត និងទាន់ពេលវេលានូវការកាប់បំផ្លាញព្រៃឈើ និងការទន្រ្ទានយកដីដោយខុសច្បាប់ ជាពិសេសអាជ្ញាធរស្រុក ឃុំ និង ភូមិ មិនត្រូវនៅពីក្រោយខ្នង ឬក៏ជាអ្នកញុះញង់ឲ្យកើតមាននូវបទល្មើសនេះឡើយ។

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោកអភិបាលស្រុកថ្មី ដែលទើបចូលកាន់តំណែង ធ្វើយ៉ាងណាត្រូវខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍស្រុករបស់ខ្លួន ឲ្យមានការរីកចម្រើនបន្ថែមទៀត គឺយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋជាចម្បង បង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល នៅក្នុងសាលាស្រុក ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយបណ្តា ស្ថាប័ន អង្គភាព និងបង្កើនលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរ និងប្រជាជនផងដែរ។ ម៉្យាងទៀតក៏ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងគណៈអភិបាលលើការដឹកនាំ គ្រប់គ្រង បណ្តាការិយាល័យ ស្ថាប័ន និងអង្គភាពក្នុងស្រុកឲ្យបានល្អ និងបង្កើនការពង្រឹងនូវរបៀបរបបការងាររដ្ឋបាល ព្រមទាំងមានការទំនាក់ទំនងឲ្យបានល្អជាមួយមន្ទីរការិយាល័យ ស្ថាប័ន អង្គភាព និងវិស័យឯកជនលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពដល់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចភ្ញៀវដែលបានធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រ ស្រុកស្រីស្នំនេះ៕ម.ន ដោយៈ ម៉ី សុខារិទ្ធ


អត្ថបទទាក់ទង