ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង៖ វិស័យអប់រំ គឺជាវិស័យមួយដ៏សំខាន់ដែល រាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
ថ្ងៃ ពុធ ទី ០៩ ខែ តុលា ឆ្នាំ ២០១៩

អគារសិក្សា១ខ្នង កម្ពស់០២ជាន់ មាន១២បន្ទប់ នៃអនុវិទ្យាល័យបឹងខ្យាង នៅឃុំបឹងខ្យង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករង ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងាផ្អាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹង។

ក្នុងរបាយការណ៍ស្វាគមន៍របស់លោក អ៊ុច សៅយឿន អភិបាលនៃគណៈអភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា អគារសិក្សា០១ខ្នង កម្ពស់០២ជាន់ មាន១២បន្ទប់ ទទឹង០៩ម៉ែត្រ និងបណ្តោយ៥៤ ម៉ែត្រ ចាប់ផ្តើមសាងសង់ពីខែមីនា ដល់ខែសីហា ឆ្នាំ២០១៩ ដែលមានរយៈពេល០៦ខែ ចាប់ផ្ដើមកសាងពីខែមីនា ដល់ខែសីហា ឆ្នាំ២០១៩នេះ បច្ចុប្បន្នស្ថាបនារួចរាល់មួយរយភាគរយ។ លោកបានឲ្យដឹងទៀតថា នៅទូទាំងស្រុកមានសាលារៀនគ្រប់កម្រិតចំនួន៦៨កន្លែង ស្មើ ៥៣៦ថ្នាក់ អគារសិក្សាសរុប១៥០ខ្នង ក្នុងនោះ សាលាមត្តេយ្យ១៧កន្លែង សាលាបឋមសិក្សា៣២កន្លែង អនុវិទ្យាល័យ១៦កន្លែង វិទ្យាល័យ ០៣កន្លែង។ អគារសិក្សារបស់សម្តេចតេជោ ហ៊ុនសែន មាន៤០ខ្នង ស្មើ២១០បន្ទប់ និងមានសិស្ស សរុប ២០,១៨០នាក់ គ្រូ៧៥៧នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា វិស័យអប់រំ គឺជាវិស័យមួយមានអាទិភាពខ្ពស់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ពិសេសក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានកំណត់គោលដៅជាយុទ្ធសាស្ត្រ គឺបន្តអនុវត្តន៍ផែនការយុទ្ធសាស្ត្រដោយផ្តោតលើការផ្តល់ឱកាសដល់កុមារ និងយុវជនកម្ពុជាទាំងអស់ ក្នុងការទទួលការអប់រំមូលដ្ឋានទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងបន្តយកចិត្តទុកដាក់លើការកែលម្អគុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមនាយឧត្តមសេនីយ៍បន្តថា អគារសិក្សា០១ខ្នង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ទុកជាចំណងដៃសម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ កសាងធនធានមនុស្ស ហើយស្របពេលដែលប្រទេសកម្ពុជាយើងទើបតែប្រារព្ធពិធី «ទិវាគ្រូបង្រៀន ០៥ តុលា ២០១៩ ដែលជាខួបលើកទី២២ នៃទិវាគ្រូបង្រៀននៃ ព្រះរាជាណាចក្រកម្ពុជា» ក្រោមប្រធានបទ “គុណភាពគ្រូជាមូលដ្ឋានគ្រឹះនៃយុគសម័យឌីជីថល"។ ក្នុងនាមរាជរដ្ឋាភិបាល និងក្រុមការងារថ្នាក់ជាតិ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តាំផ្ញើដល់មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បន្តចូលរួមជាមួយរាជរដ្ឋាភិបាលការពារ ថែរក្សាសុខសន្តិភាព ការកសាងអភិវឌ្ឍន៍ជាតិ និងកុំជឿការញុះញ៉ុងបោកបញ្ឆោតរបស់ពួកក្បត់ជាតិ ដែលនាំឲ្យមានការបែកបាក់សាមគ្គីជាតិ បំផ្លាញដល់សុខសន្តិភាពនៅកម្ពុជា។


ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនវត្តបឹងខ្យាង មានអង្ករ២០០Kg ទឹកក្រូច ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី ប៊ីចេង។ ឧបត្ថម្ភដល់អនុវិទ្យាល័យបឹងខ្យាងថវិកា១លានរៀល សាលាស្រុក ២លានរៀល ព្រមទាំងចែកជូនក្រណាត់ស និងថវិកា ដល់លោកតាលោកយាយ ក្រុមប្រឹក្សាឃុំស្រុក យុវជន ប្រជាពលរដ្ឋ សិស្សានុសិស្ស និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀត៕ម.ន