ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ និងថ្នាំញៀន៨៣កញ្ចប់ ទៅតុលាការផ្ដន្ទាទោស
ថ្ងៃ ពុធ ទី ០៩ ខែ តុលា ឆ្នាំ ២០១៩

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នូវក្រាមពណ៌សថ្លា ៨៣កញ្ចប់ (ស្មើ២០,១៨ក្រាម)។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់រួមមាន៖ ទី១)ឈ្មោះ ជា សុខ ភេទប្រុស អាយុ ២៩ឆ្នាំ ទី២)ឈ្មោះ កែវ រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ទី៣)ឈ្មោះ ឡូញ ចិន្តា ភេទប្រុស អាយុ៤៨ឆ្នាំ និងទី៤៖ ឈ្មោះ គង់ សាយលីដា ភេទស្រី អាយុ៣៧ឆ្នាំ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនសង្ស័យទាំង០៤នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១៖១០នាទីនៅបន្ទប់ជួលគ្មានលេខ និងផ្ទះលេខ៦០ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕ម.ន


អត្ថបទទាក់ទង