ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

កម្លាំងពលកម្មរបស់ស្រ្តី ក្នុងវិស័យទេសចរណ៍ ត្រូវបានចាត់ទុកថាជាកតាលិករដ៏មាន សក្តានុពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច សង្គម ទាំងក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ
ថ្ងៃ ពុធ ទី ០៩ ខែ តុលា ឆ្នាំ ២០១៩

កម្លាំងពលកម្មរបស់ស្រ្តី ក្នុងវិស័យទេសចរណ៍ ត្រូវបានចាត់ទុកថាជាកតាលិករដ៏មានសក្តានុពល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច សង្គម ទាំងក្នុងកម្រិតជាតិ តំបន់ និងអន្តរជាតិ។ នេះជាកាលើកឡើងរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ថ្លែងក្នុងកម្មវិធីសិក្ខាសាលាចែករំលែក បទពិសោធន៍នារីឆ្នើមផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ។

ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារយេនឌ័រក្រសួងទេសចរណ៍ ក្នុងការអនុវត្តនូវសកម្មភាពនានា ជាពិសេសជំរុញការលើកកម្ពស់សិទ្ធិ តួនាទីតម្លៃស្រ្ដី និងបង្កើនភាព អង់អាចដល់ស្រ្ដី ជាកត្តារួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ កម្ពុជាសំដៅធ្វើឱ្យកម្ពុជាក្លាយទៅជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញនៅក្នុងតំបន់ក៏ដូចជានៅលើឆាកអន្តរជាតិ។

ឯកឧត្តមក៏សូមអបអរសាទរចំពោះលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់ដែលសម្រេចដោយក្រសួងទេសចរណ៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល “ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព” ដែលផ្តល់ឱកាសការងារដល់ស្រ្តី សំដៅពង្រឹងភាពជាម្ចាស់រួមចំណែកបង្កើនសេដ្ឋកិច្ចគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ទាំងនេះសបញ្ជាក់ឱ្យឃើញថានារីឯកជនក្នុងវិស័យទេសចរណ៍បាននិងកំពុងដើរតួនាទី សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យមាននិរន្តភាព និងបរិយាប័ន្ន។

អង្គសិក្ខាសាលានាពេលនេះ សបញ្ជាក់ឱ្យឃើញពីការបន្ដយកចិត្តទុកដាក់របស់ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកិច្ចការនារី ក្នុងការលើកកម្ពស់គុណភាព គុណតម្លៃ នៃស្នាដៃការងាររបស់ស្រ្ដី ដែលបានរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅកម្ពុជាឱ្យមានការរីកចម្រើនជាលំដាប់។ ជោគជ័យដ៏ធំធេងនៃការអនុវត្តគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាននាំឱ្យកម្ពុជាទទួលបានសុខសន្ដិភាព យ៉ាងពេញលេញ។