ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

លោក ចេង មុនីរ៉ា ព្រមានជាថ្មី នឹងបិទដេប៉ូខ្សាច់ និងចាប់ឡានដឹកខ្សាច់ដែលល្មើសច្បាប់
ថ្ងៃ ពុធ ទី ០៩ ខែ តុលា ឆ្នាំ ២០១៩

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩នេះ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានព្រមានជាថ្មីថា នឹងបិទដេប៉ូលក់ខ្សាច់ ព្រមទាំងចាប់ឡានដឹកខ្សាច់ណា ដែលនៅតែបំពាន និងល្មើសច្បាប់។ តែបើមិនចង់ខុសច្បាប់ទេ សូមកុំដឹកលើសចំណុះ កុំដឹកខ្សាច់សើម ត្រូវលាងកង់ឡានឲ្យស្អាត គ្របតង់ឲ្យជិត ពិសេសគឺកុំឲ្យមានខ្សាច់ជាប់កន្ទុយឡាន ដែលហូរកំពប់លើថ្នល់ជាតិឲ្យសោះ ។

ក្នុងការព្រមានជាថ្មីរបស់អភិបាលខណ្ឌច្បារអំពៅ បានធ្វើឡើងក្នុងឱកាសលោក រួមទាំងលោក ណុប ផា អភិបាលរង និងលោក យី ធីរ៉ាត់ នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ ព្រមទាំងក្រុមការងារជាប្រជាការពារខណ្ឌច្បារអំពៅ ចុះសម្អាតផ្លូវថ្នល់ដែលពោរពេញទៅដោយដីខ្សាច់រាយប៉ាយលើផ្លូវ បង្កបញ្ហាបរិស្ថាននានា។

លោក យី ធារ៉ាត់ តំណាងឲ្យលោក ចេង មុនីរ៉ា បានឲ្យដឹងដែរថា ដោយសារតែឃើញស្ថានភាពដីខ្សាច់ ហៀរហូរកំពប់លើថ្នល់ជាតិច្រើន ដែលអាចបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋជិះកង់ ម៉ូតូ ហើយពិសេសហុយចូលភ្នែក ចូលច្រមុះ និងអាចរអិលដួលបាន ទើបសាលាខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចុះមកបោសសំអាតថ្នល់ និងលើស្ពានព្រែកសំរោងឲ្យបានស្អាត។

ជាមួយគ្នានោះ លោក បញ្ជាក់ថា ក្រុមឡានដឹកដីខ្សាច់ជាមុខសញ្ញាធំ ដែលបង្កឲ្យផ្លូវមានបញ្ហាបែបនេះ ខណៈលោកធ្លាប់ព្រមានក្រុមឡានដឹក និងដេប៉ូនានា ដែលរកស៊ីនៅម្ដុំនេះរួចមកហើយថា កុំដឹកលើសចំណុះ កុំដឹកខ្សាច់សើម ត្រូវលាងកង់ឡានឲ្យស្អាត គ្របតង់ឲ្យជិត ពិសេសគឺកុំឲ្យមានខ្សាច់ជាប់កន្ទុយឡាន ដែលហូរកំពប់លើថ្នល់ជាតិ។ លោកថា បើសិនជាព្រមានបែបនេះហើយ ពួកគាត់នៅតែបំពាន រដ្ឋបាលខណ្ឌនឹងចាប់ឃាត់រថយន្តគាត់យកទៅពិន័យទៅតាមច្បាប់ ហើយរក្សាទុក២៤ម៉ោង។

បើសិនជាមិនរៀងចាលករណីដដែល ហើយជាឡានដដែល នោះសាលាខណ្ឌនឹងពិន័យធ្ងន់លើសដើម ហើយឡានរក្សាទុករយៈពេលមួយខែ ឬលើសនេះ។ លោក ធី រ៉ាត់ បានសង្កត់ធ្ងន់ថា បើសិនជាដេប៉ូខ្សាច់ណានៅតែល្មើសបម្រាមសាលាខណ្ឌច្បារអំពៅ នឹងសម្រេចបិទដេប៉ូនោះចោលតែម្ដង ដោយមិនខ្វល់ថាជារបស់លោកណានោះទេ។

សូមបញ្ចាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ នៅទឹកដីខណ្ឌច្បារអំពៅ ចំណុចផ្លូវជាតិលេខមួយ ផ្លូវជាតិលេខ៣៦៩-១១០ និងផ្លូវថៃហ្គ័រ កំពុងកើតមានបញ្ហាដីខ្សាច់លើផ្លូវ ដែលបង្កឡើងដោយក្រុមឡានដឹកខ្សាច់ មិនគោរពតាមបទបញ្ជា ខណៈអាជ្ញាធរខណ្ឌច្បារអំពៅ ក៏តែងតែចុះសម្អាត និងថែរក្សាបរិស្ថានតាមក្រោយ ហើយអ្នកបង្ករចេះតែបង្ក រីឯអ្នកសម្អាតចាំតែសម្អាត។ ហេតុនេះហើយ សាលាខណ្ឌច្បារអំពៅ បានចេញវិធានការក្ដៅព្រមានបិទដេប៉ូខ្សាច់ ចាប់ឃាត់ឡានទុក និងផាកពិន័យឲ្យធ្ងន់នេះតែម្ដង៕ធ.ដ


អត្ថបទទាក់ទង