ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

យោធាពាក់ស័ក្តិបួនកន្លះម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់ នៅវិថីវិមានឈ្នះ-ឈ្នះ
ថ្ងៃ ពុធ ទី ០៩ ខែ តុលា ឆ្នាំ ២០១៩

ភ្នំពេញ៖ មន្ត្រីយោធាស័ក្កិបួនកន្លះម្នាក់ នៅក្រសួងការពារជាតិ បានជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តដឹកទឹកកកមួយគ្រឿង បើកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ពេលដែលរូបលោកកំពុងធ្វើដំណើរទៅប្រចាំការ កាលពីម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅមុខវត្តអង្គក្រពើ តាមបណ្តោយវិថីវិមានឈ្នះ-ឈ្នះ ភូមិត្រពាំងវែង  សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

មន្ត្រីយោធារងគ្រោះឈ្មោះ ណៃ នី ភេទប្រុស អាយុ៤២ឆ្នាំ មានឋានៈស័ក្កិវរសេនីយ៍ទោ បម្រើការងារនៅក្រសួងការពារជាតិ ស្នាក់នៅភូមិកៅ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកឯជនបង្កឈ្មោះ ប៊ន វិន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរអ្នកបើកបរ ស្នាក់នៅភូមិចំបក់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាម។

យោងតាមប្រភពព័ត៌មានពីសាក្សីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GD-9703 ធ្វើដំណើរពីត្បូងទៅជើង។ ពេលធ្វើដំណើរមកដល់មុខវត្តអង្គក្រពើ ក៏មានរថយន្តមួយគ្រឿង ម៉ាកហ៊ឺយ៉ាន់ដា ពណ៌ស  ពាក់ស្លាកលេខ ភ្នំពេញ 2AA-3164 ធ្វើដំណើរស្របទិសគ្នា បានបើកមកបុកពីក្រោយម៉ូតូជនរងគ្រោះ ឲ្យដួលអូសជាង៣០ម៉ែត្រ  បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើត។ ក្រោយពីបង្កគ្រោះថ្នាក់ចរាចរណ៍រួចមក ជនបង្កព្យាយាមបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវបានបងប្អូនប្រជាពលរដ្ឋដេញតាមឃាត់ និងប្រគល់ជូនសមត្ថកិច្ច។

តាមប្រភពពីក្រុមគ្រួសារបានប្រាប់ថា ជនរងគ្រោះបានធ្វើដំណើរចាកចេញពីផ្ទះ នៅខណ្ឌកំបូល ក្នុងគោលបំណងទៅប្រចាំការនៅវិមានឈ្នះ-ឈ្នះ ក៏ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះទៅវិញ ដោយបានបន្សុលទុកកូនស្រីចំនួន៣នាក់ ឲ្យរស់នៅក្នុងបន្ទុកម្តាយ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បានរាយការណ៍ទៅជំនាញអធិការខណ្ឌ និងទាក់ទងទៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យចុះមកវាស់វែង យករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ធ.ដ


អត្ថបទទាក់ទង