ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

សេតវិមានទាត់ចោលកិច្ចសហការជាមួយគណបក្សប្រជាធិបតេយ្យ ក្នុងការទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែង
ថ្ងៃ ពុធ ទី ០៩ ខែ តុលា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ សេតវិមានបានអះអាងនៅថ្ងៃអង្គារនេះថា ខ្លួននឹងមិនផ្ដល់កិច្ច សហការក្នុងការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកលោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតី ហើយបានចាត់ទុកថា ការស៊ើបអង្កេតនេះរំលោភលើរដ្ឋធម្មនុញ្ញអាមេ៉រិក ។

សេតវិមានបានលើកឡើងថា អ្នកសំដៅលើបក្សប្រជាធិបតេយ្យ បង្កើត និងអនុវត្តការស៊ើបអង្កេតរបស់អ្នក ដោយរំលោភលើរដ្ឋធម្មនុញ្ញានៃប្រទេស ដូច្នេះលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោកមិនអាចចូលរួម ឬ ផ្ដល់កិច្ចសហការជាមួយអ្នកឡើយ ។

សូមជម្រាបថា បច្ចុប្បន្នលោក ដូណាល់ ត្រាំ កំពុងប្រឈមនឹងការស៊ើបអង្កេត ដើម្បីឈានទៅរកដំនើរការនីតិវិធីទម្លាក់ចេញពីតំនែងប្រធានាធិបតី ពីសំណាក់តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យដែលកំពុងគ្រង់គ្រងសភា តាមរយៈការចោទរូបលោកថា បានស្នើជំនួយពីបរទេសដើម្បីផ្ដួលគូប្រជែងរបស់ខ្លួន គឺលោក ចូ បៃដិន នៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១២ តាមរយៈការដាក់សម្ពាធឱ្យអ៊ុយក្រែន ស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក បៃដិន ៕ធ.ដ


អត្ថបទទាក់ទង