ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

លោក ដូណាល់ ត្រាំ ថ្លែងការពារការសម្រេចចិត្តរបស់ខ្លួនជុំវិញបញ្ហានៅស៊ីរី ក្រោយរងការរិះគន់ពីបរទេស
ថ្ងៃ ពុធ ទី ០៩ ខែ តុលា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បានថ្លែងរៀបរាប់ដោយសង្ខេបអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេ៉រិក និងតួកគី ស្របពេលទទួលរងការរិះគន់ធ្ងន់ៗពីបរទេស ជុំវិញការសម្រេចចិត្តរបស់លោក ក្នុងការដកកងទ័ពអាមេ៉រិកចេញពីទីតំាងជាច្រើននៅភាគខាងជើងស៊ីរី ជាទីដែលកងកម្លំាងតួកគីកំពុងធ្វើយុទ្ធនាការប្រឆំាងនឹងក្រុមឧទ្ទាមឃើដ ។

ការសម្រេចចិត្តចុងក្រោយរបស់លោក ដូណាល់ ត្រាំ ខាងលើនេះដែរ ក៏បានបង្កឱ្យមានការរិះគន់យ៉ាងខ្លំាងពីសំណាក់សមាជិកសភាទំាងពីរគណបក្ស ក្នុងនោះរួមមានទំាងបក្សសាធារណៈរដ្ឋ និងបក្សប្រជាធិបតេយ្យ ដោយពួកគេបានព្រមានអំពីការកកើតឡើងវិញនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ហើយនឹងវិបត្តិមនុស្សធម៌សម្រាប់កងជីវពលឃើដស៊ីរី បន្ទាប់ពីការវាយលុករបស់កម្លាំងយោធាតួកគី ។

ដោយឡែកក្រុមឧទ្ទាមឃើដ YPG ដែលជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេ៉រិក នៅក្នុងប្រទេសស៊ីរី និងជាក្រុមឧទ្ទាមមួយនេះ ដែលជួយទីក្រុងវ៉ាស៊ីនតោនក្នុងការវាយកម្ចាត់ពួករដ្ឋអ៊ីស្លាម ISIS ផងនោះ បានចោទថា ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ គឺជាទង្វើលួចចាក់សម្ព័ន្ធមិត្តពីក្រោយខ្នង ៕ធ.ដ


អត្ថបទទាក់ទង