ឯកឧត្តម ស សុខា បានចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីកីឡាអាស៊ាន លើកទី៥ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន
ថ្ងៃ ពុធ ទី ០៩ ខែ តុលា ឆ្នាំ ២០១៩

នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមកិច្ចប្រជុំ "រដ្ឋមន្ត្រីកីឡាអាស៊ាន លើកទី៥ ឆ្នាំ២០១៩" ដែលប្រព្រឹត្តទៅនៅ ប្រទេសហ្វីលីពីន ។

កិច្ចប្រជុំផ្តោតលើការងារសំខាន់ៗមួយចំនួន រួមមាន៖

1. ការបង្កើតក្រុមការងារបច្ចេកទេស អាស៊ានសម្រាប់សិក្សាពីលទ្ធភាពចូលរួមដេញថ្លៃ រួមគ្នារបស់ប្រទេសអាស៊ានក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA WORLD CUP 2034 ។

2. ពិនិត្យសំណើរៀបចំអនុស្សារណៈនៃការយោគយល់គ្នារវាង ASEAN ជាមួយ FIFA ។

3. ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការការងារ ស្តីពីវិស័យកីឡា ឆ្នាំ ២០១៦-២០២០។

4. អង្គប្រជុំបានពិភាក្សា និងពិនិត្យឡើងវិញនូវបទដ្ឋានការងារស្តីពីកីឡាអាស៊ាន។

5. ពិភាក្សារៀបចំបង្កើត ASEAN SPORT ZONE នៅតាមបណ្តាប្រទេសជាសមាជិក ។

6. ពិនិត្យការចុះអនុស្សារណៈយោគយល់គ្នារវាង ASEAN និងប្រទេសរុស្សីដោយផ្តោតលើ ៣ចំណុចសំខាន់ៗ រួមមាន៖
១. ការហ្វឹកហាត់កីឡាករ គ្រូបង្វឹក និងអាជ្ញាកណ្តាល-ចៅក្រម។
២. បណ្តុះបណ្តាលមន្ត្រីលើជំនាញគ្រប់គ្រងកីឡា។
៣. បណ្តុះបណ្តាលលើជំនាញវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្តកីឡា៕ធ.ដ


អត្ថបទទាក់ទង