ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

(updated) អាវុធហត្ថក្រុងព្រះសីហនុ បង្រ្កាបជនជាតិចិន ករណីចាប់បង្ខាំងមនុស្ស ដោយខុសច្បាប់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ
ថ្ងៃ អាទិត្យ ទី ០៦ ខែ តុលា ឆ្នាំ ២០១៩

ព្រះសីហនុ៖ នៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ ត្រី  ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំបញ្ជាកម្លាំងកងរាជអាវុធហត្ថខេត្តក្រុង សរុប៤០នាក់ ដឹកនាំរួមដោយ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ព្រះសីហនុ និងមានការ  សម្របសម្រួល ផ្លូវច្បាប់ពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមសហការពីលោក ស្រី នេតទីន ប្រធានភូមិ៣ និងម្ចាស់ផ្ទះ ចុះបង្ក្រាបករណីបង្ខាំង មនុស្ស (ជនជាតិចិនទាំងអស់) ស្ថិតនៅក្រុម១២ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចជំនាញអាវុធហត្ថខេត្តបានឃាត់ខ្លួនបាន៖ជន សង្ស័យចំនួន០៧នាក់ (ប្រុសទាំងអស់) ហើយបានសង្រ្គោះជនរងគ្រោះចំនួន១០នាក់ (ប្រុសទាំងអស់) និងបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់បន្ថែមថា សមត្ថកិច្ចរបស់លោកបានធ្វើការដកហូត វត្ថុ តាង រួមមាន៖ ទូរសព្ទ ចំនួន០៦គ្រឿង -ខ្នោះជើងចំនួន០៤គូ -ខ្នោះដៃចំនួន១០ -ស្រោមខ្នោះចំនួន ០៤  - ក្រណាត់រុំមុខចំនួន០២ - កាំបិតបុ័ងតោ ចំនួន០១ - កំប៉ុងហ្គាសចំនួន២៥ -លិខិតឆ្លងដែនចំនួន០១ -កិច្ចសន្យាជួលផ្ទះចំនួន០១ -អត្តសញ្ញាណប័ណ្ណចិន ចំនួន០១ច្បាប់។ បច្ចុប្បន្នជនល្មើសរួម ទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅទីបញ្ជាការ អ.ហ ខេត្ត ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់បន្ត៕ម.ន


អត្ថបទទាក់ទង