ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

អាវុធហត្ថក្រុងព្រះសីហនុចាប់ខ្លួនជនជាតិចិន៧នាក់ ពាក់ព័ន្ធការបង្ខាំងមនុស្សខុសច្បាប់
ថ្ងៃ អាទិត្យ ទី ០៦ ខែ តុលា ឆ្នាំ ២០១៩

ភ្នំពេញ៖ ជនជាតិចិនមួយក្រុម បានចាប់បង្ខាំងមនុស្ស (ជនជាតិចិនដូចគ្នា) ខុសច្បាប់ស្ថិតនៅសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថតាមចាប់បង្ក្រាប និងចាប់ខ្លួនចំនួន៧នាក់ កាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ គឺមានក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានអន្តរាគមន៍ឃាត់ខ្លួនបានជនជាតិចិន៧នាក់ ដែលជាប់ពាក់ព័ន្ធការបង្ខាំងមនុស្សខុសច្បាប់ទាំងនេះ។ ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតនោះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់នៅឡើយទេរង់ចាំការសួរនាំសិន។ ក្រៅពីការចាប់ខ្លួនកម្លាំងសមត្ថកិច្ច បានរកឃើញ និងដកហូតខ្នោះដៃមួយចំនួនផងដែរ។

គួររំលឹកថា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ថ្មីៗនេះ នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក៏មានហេតុការណ៍ជនជាតិម្នាក់ ត្រូវជនដៃដល់ចំនួន៣នាក់ ចាប់អូសចេញពីរថយន្តរួចបាញ់សម្លាប់ចោលផងដែរ ប៉ុន្តែជនសង្ស័យ២នាក់ (ស្រីម្នាក់) ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានភ្លាមៗ ទើបអាចឈានដល់ការចាប់ខ្លួនជនជាតិចិនខាងលើបានជាបន្តបន្ទាប់តែម្ដង៕ម.ន ដោយៈ ប៊ុនធី ធារ៉ា


អត្ថបទទាក់ទង