ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

សហព័ន្ធកីឡាវាយសី រៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ដើម្បីស្វែងរកកីឡាករ កីឡាការិនីល្អៗ សម្រាប់ហ្វឹកហាត់ ត្រៀមឆ្នាំ២០២០
ថ្ងៃ សុក្រ ទី ០៤ ខែ តុលា ឆ្នាំ ២០១៩

ដើម្បីស្វែងរកកីឡាករ កីឡាការិនីល្អៗ សម្រាប់ហ្វឹកហាត់ ត្រៀមឆ្នាំ២០២០ សហព័ន្ធកីឡាវាយសីកម្ពុជា បានប្រកាសជូនដំណឹងដល់បណ្តាក្លិបសមាគមកីឡាវាយសី  រាជធានី និងខេត្ត ទាំងអស់ ឲ្យមកដាក់ពាក្យសុំសិទ្ធចូលរួមការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅរយៈពេល៣ថៃ្ង ចាប់ពីថ្ងៃទី១៩ដល់ទី២១ ខែតុលា ឆ្នាំ២០១៩ នៅទីលានកីឡាវាយសី ក្នុងពហុកីឡាដ្ឋានជាតិ ។

ឯកឧត្តម ជាម សុភា តំណាងឲ្យ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំនេះ បានធ្វើឡើងក្នុងគោលបំណងចំរាញ់ជម្រើសរើសកីឡាករ កីឡាការិនីឆ្នើម ទាំងឈុតធំ និងថ្នាលត្រៀម ប្រមូលផ្តុំហ្វឹកហាត់ជាកីឡាជម្រើសជាតិ សម្រាប់ឆ្នាំ២០២០ ។ អគ្គលេខាធិការស្តីទីរូបនេះ អះអាងទៀតថា ការប្រកួតឆ្នាំ២០១៩នេះ មាន៥វិញ្ញាសាធំៗដាក់ឲ្យប្រកួតប្រជែង ក្នុងនោះក៏បន្ថែមវិញ្ញាសាប្រកួតថ្មីចំនួន២ផងដែរ ខណៈដែលឆ្នាំ២០១៨កន្លងទៅគឺមានត្រឹមតែ៣វិញ្ញាសាធំប្រកួតប៉ុណ្ណោះ ។

ឯកឧត្តម បញ្ជក់ទៀតថា ការបន្ថែម២វិញ្ញាសា គឺដើម្បីបង្កើនចំនួនកីឡាករ កីឡាការិនីចូលរួមប្រកួតឲ្យបានច្រើន ឲ្យស្របតាមផែនការយុទ្ធសាស្រ្ត ដែលដាក់ចេញដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសី ដោយកំណត់ក្លិបដែលចូលរួម ត្រូវមានកីឡាករ៥នាក់ ដើម្បីប្រកួតលើវិញ្ញាសាក្រុម ការកំណត់បែបនេះ ព្រោះតែសហព័ន្ធចង់ឲ្យមានចំនួនច្រើនចូលរួម ងាយស្រួលជ្រើសបានកីឡាករ កីឡាការិនីល្អៗ មកហ្វឹកហាត់ត្រៀមជម្រើសជាតិ សម្រាប់ឆ្នាំ២០២០ ។

ឯកឧត្តម ជាម សុភា អគ្គលេខាធិការស្តី បញ្ជាក់បន្ថែមទៀតថា សម្រាប់ប្រាក់រង្វាន់វិញ ទទួលបានច្រើនជាងកាលពីឆ្នាំ២០១៨កន្លងទៅ ដើម្បីលើកទឹកចិត្តដល់កីឡាករ កីឡាការិនីឲ្យមានការខិតខំប្រឹងប្រែងក្នុងការប្រកួត ។ សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ តាមការគ្រោងទុក របស់អគ្គលេខាធិការស្តី ឯកឧត្តម ជាម សុភា អាចនឹងមានក្លិបចូលរួមប្រមាណជា២០ក្លិប កើនឡើងលើសពីឆ្នាំ២០១៨កន្លងទៅ  ៕ធ.ដ