ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

ឯកឧត្តម ប៉ាន សូរស័ក្តិ លើកទឹកចិត្តក្រុមជម្រើសជាតិខិតខំបន្ថែមទៀត ដើម្បីរួមគ្នា អភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើន
ថ្ងៃ ព្រហស្បតិ៍ ទី ០៣ ខែ តុលា ឆ្នាំ ២០១៩

CAMSOC-ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរ កីឡាទោចក្រយាន បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ឲ្យខិតខំប្រឹងប្រែងបន្ថែម ដើម្បីរួមគ្នាបន្ថែមនូវគោលដៅអភិវឌ្ឍន៍វិស័យកីឡាប្រណាំងនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម ក៏បានដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលបានលើកឡើងនៅក្នុងពិធីសំណេះសំណាល និងចែកប្រាក់រង្វាន់ដល់គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ ដែលឈ្នះមេដាយ និងពានរង្វាន់ព្រះមហាក្សត្រថៃ នៅប្រទេសនាពេលកន្លងមក ដោយពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ឯកឧត្តមប្រធានសហព័ន្ធមានប្រសាសន៍ថា «កីឡាករ កីឡាការិនីទោចក្រយានទាំងអស់ មិនត្រូវអស់សង្ឃឹមទេ ហើយយើងនឹងជំរុញបន្ថែមទៀត ហើយក៏មានថវិកាសម្រាប់គាំទ្រដល់សកម្មភាពហ្វឹកហាត់បង្កើនបច្ចេកទេសផងដែរ។ អ្វីដែលដែលយើងត្រូវខិតខំបន្ទាន់ គឺត្រៀមខ្លួនចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ ជាពិសេសគឺគោលដៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា»។ ដើម្បីដើរស្របតាមផែនការនេះ ឲ្យទទួលបានលទ្ធផលជាផ្លែផ្កានោះ ឯកឧត្តមបានស្នើឲ្យរួមគ្នាធ្វើការជាប្រព័ន្ធ ដោយរៀបចំផែនការមេយុទ្ធសាស្ត្រមួយជាក់លាក់ ដោយឯកឧត្តមបានផ្តល់កម្លាំងចិត្តដល់សមាជិក កីឡាករ កីឡាការិនីត្រូវតែមានទំនុកចិត្ត ដើម្បីរួមគ្នាក្នុងគោលដៅអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានបានបញ្ជាក់ថា ឯកឧត្តម ប៉ាន សូរស័ក្តិ បានឧបត្ថម្ភថវិកាលើកទឹកចិត្តជូនដល់កីឡាករ កីឡាការិនីជម្រើសជាតិ ដែលឈ្នះពានរង្វាន់នៅប្រទេសថៃកន្លងទៅ និងថវិកាឧបត្ថម្ភមួយចំនួនទៀត សម្រាប់ការបោះជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិឈុតធំ ដើម្បីត្រៀមចូលរួមប្រកួត ក្នុងស៊ីហ្គេម នៅប្រទេសហ្វីលីពីន។ ថវិកាឧបត្ថម្ភលើកទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមប្រធានជូនដល់ជម្រើសជាតិនាពេលនេះ មានចំនួនសរុប៤,០០០ដុល្លារសហរដ្ឋអាម៉េរិក។

អគ្គលេខាធិការរូបនេះបន្ថែមថា ក្រោមកិច្ចសហការពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជំនួយឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធខ្មែរកីឡាទោចក្រយាន បានប្រមូលផ្តុំកីឡាករជម្រើសជាតិហ្វឹកហាត់ ត្រៀមស៊ីហ្គេម ឆ្នាំ២០១៩ និងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដោយក្នុងនោះចែកចេញជាពីរក្រុម គឺក្រុមជម្រើសជាតិឈុតធំ មានកីឡាករចំនួន ៦នាក់ ត្រៀមសម្រាប់កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន និងក្រុមជម្រើសជាតិថ្នាលមានកីឡាករចំនួន៨នាក់ ស្រី២នាក់ ត្រៀមសម្រាប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ។ សម្រាប់ឆ្នាំនេះជាឆ្នាំស៊ីហ្គេម សហព័ន្ធខ្មែរកីឡាទោចក្រយាន បានដាក់ផែនការ និងផ្តោតសំខាន់ទៅលើការហ្វឹកហាត់របស់ក្រុមកីឡាករជម្រើសជាតិឈុតធំ ដោយក្នុងនោះត្រូវការបោះជំរំហ្វឹកហាត់ ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយហ្វឹកហាត់នៅខេត្តកំពត និងខេត្តកែប ដែលខេត្តទាំង២នេះ មានភាពអំណោយផល ក៏ដូចជាអាចបន្ស៊ាំដល់កីឡាករនូវអាកាសធាតុដូចប្រទេសរៀបចំការប្រកួតផងដែរ៕ម.ន