កីឡាករកូនគោលកម្ពុជា នៅថ្ងៃទី៣នេះ បានចូលហ្វឹកហាត់បន្ស៊ាំទីលានដើម្បីតៀម ប្រកួតប្រជែងថ្ងៃប្រកួតផ្លូវការ BRIDGESTONE ASEAN AMATEUR OPEN វគ្គផ្តាច់ព្រ័ត្រស្អែកនេះ
ថ្ងៃ ព្រហស្បតិ៍ ទី ០៣ ខែ តុលា ឆ្នាំ ២០១៩

ឥណ្តូនេស៊ី៖ អត្តលិលកីឡាវាយកូនគោលកម្ពុជាចំនួន៣រូប រួមនឹងលោក លីគា អ្នកចាត់ការទូទៅទីលានកីឡាវាយកូនគោល CITY GOLF ដែលទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រ BRIDGESTONE ASEAN AMATEUR OPEN នៅប្រទេសឥណ្តូនេសី ដំណើរការប្រកួតផ្លូវការនាថ្ងៃ ទី៤ ស្អែកនេះ បានធ្វើដំណើរទៅដល់ប្រទេសឥណ្តូនេស៊ីដោយសុវត្ថិភាពកាលពីថ្ងៃម្សិលមិញ។

តាមការបញ្ជាក់ពី លោក លីគា ប្រធានប្រតិភូបានឲ្យដឹងថា អត្តពលិកចំនួន៧ប្រទេសដែលមកចូលរួមព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រ BRIDGESTONE ASEAN AMATEUR OPENនៅប្រទេសឥណ្តូនេស៊ីម្សិលមិញនេះ គឺបានធ្វើដំណើរមកដល់កន្លែងប្រកួតអស់ហើយ។ អត្តពលិកទាំងអស់បូករួមទាំងកម្ពុជាផងនោះ នៅថ្ងៃ ទី៣ ខែតុលានេះ បានទៅហ្វឹកហាត់នៅលើទី Palm Spring Golf and Beach Resort in Batam Island of Indonesia ដើម្បីបន្ស៊ាំជាមួយទីលានត្រៀមសម្រាប់ថ្ងៃប្រកួតផ្លូវការ។ ប្រធានប្រតិភូរូបនេះ បញ្ជាក់ទៀតថា អត្តពលិកកីឡាវាយកូនគោលកម្ពុជាយើងមកដល់កោះ Batam ប្រទេសឥណ្តូនេស៊ីនេះ ចំពោះសុខភាព គឺមិនមានជួបបញ្ហាអ្វីនោះទេ ពោលគឺអត្តពលិកយើងមានសុខភាពល្អទាំងអស់ទោះបីជាឱកាសធាតុខុសគ្នាពីប្រទេសកម្ពុជាក៍ដោយ។

អ្នកចាត់ការទូទៅក្លិបកីឡាវាយកូនគោល CITY GOLF បន្តទៀតថា ចំពោះទីលានសម្រាប់ប្រកួតវិញ ក្រោយពីកីឡាករបានហ្វឹកហាត់សាកល្បងពេញមួយព្រឹក ពួកគាត់បានពន្យល់ថា ទីលានប្រកួតខុសប្លែកខ្លាំងពីទីលាននៅកម្ពុជា ដោយសាតែទីលាននៅឥណ្តូនេស៊ី គឺជាទីលានភ្នំ ហើយកន្លែងផាត់ចូលរុនមានសភាពរអិលខ្លាំងបន្តិច ប៉ុន្តែវាមិនមែនជាបញ្ហាប្រឈមខ្លាំងពេលប្រកួតនោះទេ ដ្បិតកីឡាករដែលចូលរួមទាំងអស់សុទ្ធតែមានបទពិសោធន៍នៃការលេងខុសគ្នាទៅតាមទីលានប្រទេសផ្សេងៗគ្នា។ ដូច្នោះបញ្ហាទីលាន វាមិនមែនជាបញ្ហារាំងសន្ទះសម្រាប់ការប្រកួតនោះឡើយ ពោល កីឡាករកម្ពុជាសុទ្ធតែប្តេជ្ញាចិត្តប្រឹងប្រែងប្រកួតអោយអស់ពីលទ្ធភាព និងបញ្ចេញឲ្យអស់នូវបច្ចេកទេសដែលខិតខំហ្វឹកហាត់នៅកម្ពុជាកាលពីកន្លងមក ដើម្បីស្វែងរកលទ្ធផលល្អមួយជូនកម្ពុជា។

ប្រធានប្រតិភូ បន្ថែមទៀតថា នៅក្នុងឱកាសដែលកីឡាករកម្ពុជាយើងបានចូលហ្វឹកហាត់បន្ស៊ាំជាមួយទីលាន នាព្រឹកមិញនេះ កីឡាករកម្ពុជាយើងក៏បានជួបជាមួយកីឡាករមកពីបណ្តាប្រទេសទាំងអស់នោះដែរ ហើយ ក្នុងជំនួបពេលនោះពួកគាត់ក៏បានធ្វើការជជែកពិភាក្សាផ្សារភ្ជាប់ការវិនិយោគមុខជំនួញជាមួយប្រទេសទាំងអស់នោះផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ ពួកគាត់ក៏បានជជែកពិភាក្សាជុំវិញការអភិវឌ្ឍន៍វិស័យគោលនៃប្រទេសទាំងនោះ ដើម្បីទទួលបានធាតុជោថ្មីៗមកចែករំលែកសម្រាប់កិច្ចសហការរួមចំណែកចូលរួមជំរុញការអភិឌ្ឍវិស័យកូនគោលជាមួយរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅរកគុណភាពស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកអះអាងទៀតថា នៅក្នុងដំណើរមកចូលរួមវគ្គផ្តាច់ព្រ័ត្រ BRIDGESTONE ASEAN AMATEUR OPEN នៅប្រទេសឥណ្តូនេស៊ីនេះ អត្តពលិកកម្ពុជាយើងទាំងអស់ គឺមានការទទួលស្វាគមនរ៉ាក់ទាក់យ៉ាងកក់ក្តៅពីអ្នករៀបចំ BRIDGESTONE ASEAN AMATEUR OPEN យ៉ាងល្អបំផុត។

សូមបញ្ជាក់ថា  ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រ BRIDGESTONE ASEAN AMATEUR OPEN នៅឥណ្តូនេស៊ី មាន៧ប្រទេសគឺ  ម៉ាឡេស៊ី វៀតណាម សិង្ហបុរី ថៃ ព្រុយណេ កម្ពុជា និងប្រទេសឥណ្តូនេស៊ី សរុបជាង១០០នាក់។ ដោយឡែកសម្រាប់កម្ពុជា គឺមាន សមត្ថភាពចូលរួមចំនួន៤រូប គឺ កីឡាករ ឈិន ចាន់សង្ហា កីឡាករ ឡេង តុង កីឡាករ ហៃ ងួន និង កីឡាករ លីគា ដែលជាប្រធានប្រតិភូ៕ម.ន

 


អត្ថបទទាក់ទង