ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

ក្រុមវិទ្យាល័យឥន្ទ្រទេវី ឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយយកឈ្នះ វិទ្យាល័យព្រះស៊ីសុវត្ថិ ៦ទល់១ ពានរង្វាន់ជើងឯកវិទ្យាល័យ ក្នុងសប្តាហ៍ទី១៤
ថ្ងៃ ព្រហស្បតិ៍ ទី ០៣ ខែ តុលា ឆ្នាំ ២០១៩

គិតត្រឹមសប្តាហ៍ទី១៤ ក្រុមវិទ្យាល័យឥន្ទ្រទេវី បានឡើងឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយយកឈ្នះវិទ្យាល័យព្រះស៊ីសុវត្ថិ ៦ទល់១ ខណៈក្រុមវិទ្យាល័យ ច្បារអំពៅ បានត្រឹមស្មើគ្នាជាមួយវិទ្យាល័យភ្នំពេញថ្មី ៤ទល់៤។ ឆ្លងកាត់១២ប្រកួត  ក្រុមវិទ្យាល័យឥន្ទ្រទេវី មាន៣៤ពិន្ទុ ឈ្នះ១១ ស្មើរ១ ឡើងឈរលេខ១ ក្នុងតារាងបណ្តោះអាសន្ន លេខ២ វិទ្យាល័យឬស្សីកែវ ឆ្លងកាត់១២ប្រកួត មាន៣៣ពិន្ទុ ឈ្នះ១១ប្រកួតចាញ់១ ប្រកួត លេខ៣ វិទ្យាល័យ ជា ស៊ីម សាមគ្គី មាន១៩ពិន្ទុ។

គួររំលឹកថា ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិត ផ្តួចផ្តើមរបស់សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានសកម្មភាពផុសផុល និងរីកចំរើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន។ សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា៕ម.ន


អត្ថបទទាក់ទង