ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

អនុប្រធានសហព័ន្ធកីឡាការ៉ាតេ ក្រើនរំលឹកដល់កីឡាករ កីឡាការិនី និងអាជ្ញាកណ្តាល ចៅក្រម ត្រូវប្រកាន់ខ្ជាប់នូវទឹកចិត្តជាកីឡា គោរពឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជា លក្ខន្តិកៈនៃការប្រកួត
ថ្ងៃ ព្រហស្បតិ៍ ទី ០៣ ខែ តុលា ឆ្នាំ ២០១៩

អនុប្រធានសហព័ន្ធកីឡាការ៉ាតេ ឯកឧត្តម លឹម គានហោ បានក្រើនរំលឹកដល់កីឡាករ កីឡាការិនី និងអាជ្ញាកណ្តាល ចៅក្រម ត្រូវប្រកាន់ខ្ជាប់នូវទឹកចិត្តជាកីឡា គោរពឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជា លក្ខន្តិកៈ នៃការប្រកួត។ ការលើកឡើងបែបនេះ គ្រាដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកការប្រកួតជ្រើសរើសជើងឯកកីឡាការ៉ាតេ ឆ្នាំ២០១៩ តំណាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅអគារហ្វឹកហាត់ ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ  ។

ឯកឧត្តម លឹម គានហោ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រសួងអប់រំ ដែលបានសហការជាមួយសហព័ន្ធកីឡាការ៉ាតេកម្ពុជា រៀបចំការប្រកួតថ្នាក់ជាតិ ក្នុងគោលបំណងស្វែងរកកីឡាករ កីឡាការិនី ដែលមានសក្តានុពល សម្រាប់ត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នាំនេះ ជាពិសេសត្រៀមលក្ខណៈឲ្យបានល្អប្រសើរ សម្រាប់កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត ចៅក្រម អាជ្ញាកណ្ដាល ត្រូវប្រកាន់យកនូវការទទួលខុសត្រូវខ្ពស់ចំពោះតួនាទីរបស់ខ្លួន សំដៅស្វែងរកកីឡាករ កីឡាការិនី ដែលមានសក្តានុពលពិតប្រាកដ។ ឯកឧត្តម លឹម គានហោ ក៏ស្នើដល់ក្មួយៗ កីឡាករ កីឡាការិនី ទាំងអស់ត្រូវ ប្រកាន់ខ្ជាប់នូវទឹកចិត្តជាកីឡា គោរពឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជា លក្ខន្តិកៈ នៃការប្រកួត និងត្រូវឆ្លៀតឱកាសនេះ ទាញយកបទពិសោធន៍ ដើម្បីបន្តអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែមានសមត្ថភាពខ្ពស់ឡើង និងត្រូវធ្វើការកែលម្អនូវចំណុចខ្វះខាតមួយចំនួន ជាពិសេសលើមូលដ្ឋានបច្ចេកទេស។

ក្នុងឱកាសនោះ ក្នុងនាមសហព័ន្ធកីឡាការ៉ាតេកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានឧបត្ថម្ភជាថវិកាដល់អាជ្ញាកណ្តាល និងចៅក្រមចំនួន៦រូប កីឡាករចំនួន៨៦រូប កីឡាការិនីចំនួន៣៥រូប និងគណៈកម្មការ រៀបចំការប្រកួត ចំនួន៥០រូប ដោយម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល។ ដោយឡែក សម្រាប់សមាគមក្លិបការ៉ាតេ ដែលបានចូលរួមចំនួន២១ក្លិប ដោយក្នុងមួយក្លិបទទួលបានថវិកា៥០ម៉ឺនរៀល។

សូមបញ្ជាក់ថា នៅក្នុងការប្រកួតជ្រើសរើសជើងឯកកីឡាការ៉ាតេ ឆ្នាំ២០១៩នេះ មានសមាគម ក្លិបការ៉ាតេចូលរួមចំនួន២១ និងមានកីឡាករ កីឡាការិនី ប្រតិភូ គ្រូបង្វឹកសរុប១៦៦នាក់ ហើយការប្រកួតមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩៕ម.ន


អត្ថបទទាក់ទង