ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

គ្រូបង្វឹកជម្រើសជាតិសីដក់ រំពឹងដណ្តើមបានមេដាយពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម នៅហ្វីលីពីន ២០១៩
ថ្ងៃ ពុធ ទី ០២ ខែ តុលា ឆ្នាំ ២០១៩

ក្រុមកីឡាករជម្រើសជាតិសីដក់ កំពុងត្រូវបានប្រមូលផ្តុំហ្វឹកហាត់យ៉ាងសកម្ម នៅវិមានកីឡដ្ឋានជាតិ ដើម្បីបង្កើនគុណភាពបច្ចេកទេសឲ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុង ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៣០ វិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

គ្រូបង្វឹកក្រុមជម្រើសជាតិសីដក់កម្ពុជា លោក ជាតិ ខេមរា បញ្ជាក់ថា ការប្រមូលផ្តុំហ្វឹកហាត់ត្រៀម ស៊ីហ្គេម នៅហ្វីលីពីននេះ បានធ្វើឡើងតាំងពីខែឧសភា មកម្ល៉េះ ដោយត្រៀមលើវិញ្ញាសា សីកន្រក និងសីជា ក្រុម២នាក់ ទល់២នាក់ ដោយវិញ្ញាសានេះ ក្រុមកម្ពុជានឹងអាចបង្កើនបានឱកាសប្រកួតជាមួយក្រុមខ្លាំងៗបានដោយសារសេវាឆ្ងាយ ហើយកីឡាករយើងអាចទទួលសេវាសីបាន លើកបាន និងអាចគប់ស៊ីបានដូចគ្នា។

រីឯវិញ្ញាសាសីកន្រក គឺជាវិញ្ញាសាមួយ ដែលលោករំពឹងថា ក្រុមជម្រើសជាតិសីដក់កម្ពុជានឹងអាចដណ្តើមបាន មេដាយផងដែរ។ គ្រូបង្គោលរូបនេះបន្ថែមទៀតថា ការហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០១៩នេះ មិនមានការហ្វឹកហាត់នៅ ក្រៅប្រទេសនោះទេ គឺហ្វឹកហាត់នៅស្រុក ដោយសារ ស៊ីហ្គេម កន្លងទៅ គេមានវិញ្ញាសាឈិនឡូន ហើយនៅ ស៊ីហ្គេម ឆ្នាំ២០១៩នេះ មិនមានវិញ្ញាសាសីឈិនឡូន ដែលត្រូវហ្វឹកហាត់នៅក្រៅប្រទេសឡើយ។ ប្រភេទកីឡាសីដក់ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាចាត់ចូលក្នុងប្រភេទកីឡាសក្តានុពលចំនួន៩ ក្នុងចំណោមប្រភេទកីឡាសរុបចំនួន៣០ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ ស៊ីហ្គេម ឆ្នាំ២០១៩នេះ។

សូមរំឭកថា កាលពីស៊ីហ្គេម ឆ្នាំ២០១៣ នៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាធ្លាប់ដណ្តើមបានមេដាយប្រាក់ ២វិញ្ញាសា និងសំរឹទ្ធិ១វិញ្ញាសា, ស៊ីហ្គេម ឆ្នាំ២០១៥ នៅសិង្ហបុរី ឈ្នះបានមេដាយមាស១ ហើយស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី សីដក់កម្ពុជាឈ្នះបានមេដាយសំរឹទ្ធិ១វិញ្ញាសា៕ធ.ដ


អត្ថបទទាក់ទង