ក្រុមកញ្រ្ជោង Leicester City សម្លឹងកៅអី UCL រដូវកាលក្រោយ
ថ្ងៃ ច័ន្ទ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩

ក្រុម Leiceste City កំពុងឈរលេខ៣បណ្តោះអាសន្ន នៅក្របខណ្ឌអង់គ្លេស បានសម្លឹងរកកៅអី Champions League រដូវកាលក្រោយ បន្ទាប់ពីយកឈ្នះក្រុម Newcastle United  ៥:០ ក្នុងការប្រកួត Premier League សប្ដាហ៍ទី៧ ។
ជ័យជម្នះនេះធ្វើឲ្យក្រុមរហស្សនាមថាកញ្ជ្រោងបន្តឈរលេខ៣  ដាច់ពិន្ទុ Chelsea និង Arsenal ជាគូប្រជែង Top 4 ចំនួន៣ពិន្ទុ និងដាច់ក្រុម បិសាចក្រហម Man UTD ៦ពិន្ទុ ។ ៥គ្រាប់របស់ Leicester ធ្វើសម្រេចដោយកីឡាករ Pereira, Ndidi ម្នាក់១គ្រាប់, Vardy ២គ្រាប់ និងធ្វើអោយចូលទីខ្លួនឯងពីសំណាក់កីឡាករ Dummett នៅនាទី៥៧ ។
ចំពោះសប្ដាហ៍ទី៨ លោក Brendan Rodgers ត្រូវដឹកនាំ Leicester ទៅជួបក្រុមម្ចាស់ផ្ទះកំពូលតារាង Liverpool ៕

 

 

 

 

 

 

 


អត្ថបទទាក់ទង