ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  2. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  3. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០  4. ធនាគារអេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានរយៈពេលវែង ជាមួយធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH  5. ឯកឧត្តម សៅ សុភាព ចុះពិនិត្យគម្រោងវិនិយោគអភិរក្សធនធានធម្មជាតិ នៅតំបន់ដែនជម្រកសត្វព្រៃ គូលែន-ព្រហ្មទេព

Ribery ជួយ Fiorentina ទទួលបាន៣ពិន្ទុពីម្ចាស់ផ្ទះ AC Milan
ថ្ងៃ ច័ន្ទ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩

Franck Ribery ជួយអោយ Fiorentina ទទួលបាន៣ពុន្ទុពីម្ចាស់ផ្ទះ AC Milan ហើយនេះក៏ជាការបរាជ័យជាលើកទី៣ជាប់គ្នា ក្នុងក្របខ័ណ្ឌ Serie A រដូវកាល២០១៩-២០២០ ក្នុងលទ្ធផល ៣-១ នៅ San Siro កាលពីយប់ថ្ងៃអាទិត្យ ។
កីឡាករ Erick Pulgar រកបានគញរាប់នាំមុខអោយ Fiorentina ដោយបាល់ពិន័យ១១ម៉ែត្រ នៅនាទី១៤ ខណៈម្ចាស់ផ្ទះ AC សល់គ្នាត្រឹម១០នាក់ ដោយសារកីឡាករ Mateo Musacchio រងពិន័យកាតក្រហម ។ នៅនាទី៦៦ Gaetano Castrovilli បន្ថែមគ្រាប់ទី២ ស្របពេលដែល Federico Chiesa ខកខានបាល់១១ម៉ែត្រអោយក្រុមភ្ញៀវ Fiorentina នៅនាទី៧០ ប៉ុន្តែ Ribery បានថែមមួយគ្រាប់ទៀតនៅនាទី៧៨ មុនពេល Rafael Leao រកបានមួយគ្រាប់អោយម្ចាស់ផ្ទះ AC នៅនាទី៨០ ។
ការបរាជ័យ៣លើកជាប់គ្នារបស់ក្រុម AC Milan ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិស្វ៊ីស Marco Giampaolo កំពុងឈរលេខរៀងទី១៦ ឆ្លងកាត់៦ប្រកួត ឈ្នះ២ ចាញ់៤ មាន៦ពិន្ទុ ប៉ុណ្ណោះ ខណៈក្រុម Fiorentina ឈរលេខ៩ ៦ប្រកួត ឈ្នះ២ ស្មើ២ ចាញ់២ ។
គួរបញ្ជាក់ថា ប្រកួតបន្ទាប់ AC នឹងធ្វើដំណើរទៅទឹកដី Genoa នៅថ្ងៃសៅរ៍ទី៥ ខែតុលា ខណៈក្រុម Fiorentina នឹងស្វាគមន៍ Udinese នៅថ្ងៃទី៦  ៕

 

 

 

 


អត្ថបទទាក់ទង