ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

កីឡាករប្រាក់ មុនីឧត្តម និងធារីចន្ថា ប៊ីន មានក្នុងបញ្ជីឈ្មោះជម្រើសជាតិត្រៀម២ប្រកួតប៉ះជាមួយអ៊ីរ៉ង់ និងអ៊ីរ៉ាក់ វគ្គជម្រុះ FIFA World Cupខណៈចាន់ វឌ្ឍនាកា អវត្តមានដោយសារបញ្ហារបួសជង្គង់
ថ្ងៃ ច័ន្ទ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៩

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិរបស់ខ្លួន ជំហានដំបូងចំនួន២៦នាក់ ដើម្បីកោះហៅចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតជាមួយក្រុមជម្រើសជាតិ អ៊ីរ៉ង់ និងអ៊ីរ៉ាក់ នាខែក្រោយនេះ វគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 ប្រចាំតំបន់អាស៊ី ។
យោងតាមបញ្ជីឈ្មោះកីឡាករបឋមនេះ កីឡាករជើងចាស់២នាក់ គឺកីឡាករ ប្រាក់ មុនីឧត្តម និងកីឡា ករ ប៊ីន ចន្ថាធារី ត្រូវបានកោះហៅសារជាថ្មី  ខណៈកីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅតែមិនមានវត្តមាន នៅឡើយទេ ដោយសារមានបញ្ហារបួសជង្គង់ពេលបឹងកេត លេងស្មើ ១-១ ទល់នឹងណាហ្គាវើលដ៏ ក្នុងលីគ កំពូល កម្ពុជា កាលពីពេលកន្លងទៅ។
តាមការគ្រោងទុក ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ នៅថ្ងៃទី១០ ខែតុលា ហើយនៅ ថ្ងៃទី១៦ ខែតុលាដដែល ក្រុមកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះ បើកទទួលស្វាគមន៍ក្រុមជម្រើសជាតិ អ៊ីរ៉ាក់ នៅពហុ កីឡដ្ឋានជាតិអូឡាំពិក វគ្គសន្សំពិន្ទុប្រចាំពូលC ជើងទី១ វគ្គជម្រុះ FIFA World Cup ។
គួររំឭកថា ២ប្រកួតកន្លងទៅ វគ្គសន្សំពិន្ទ ក្នុងពូលC ក្នុងឋានៈជាម្ចាស់ផ្ទះ ក្រុមកម្ពុជាស្មើមួយប្រកួត ០ទល់០ ជាមួយក្រុមហុងកុង និងចាញ់ ០ទល់១ ជាមួយក្រុមជម្រើសជាតិបារ៉ែន ៕

 

 

 

 


អត្ថបទទាក់ទង