ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ផ្តើមពង្រឹងវិញ្ញាសាប្រកួត៤នាក់ទល់៤នាក់ បន្ទាប់ពីសហព័ន្ធ កីឡាទាញព្រ័ត្រអាស៊ីអាគ្នេយ៍បន្ថែមឲ្យមានវិញ្ញាសានេះ
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៩

សមាជិកគណៈកម្មាធិការប្រតិត្តិសហព័ន្ធកីឡាទាញព្រ័តកម្ពុជា កញ្ញា មាស តឿ បានបញ្ជាក់ថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានរៀបចំការប្រកួតទាញព្រ័ត្រមណ្ឌលរាជធានីភ្នំពេញ ពានរង្វាន់សហព័ន្ធ លើកទី១ លើតែវិញ្ញាសា បុរស និងនារី ៤នាក់ទល់៤នាក់ បន្ទាប់ពីសហព័ន្ធកីឡាទាញព្រ័ត្រអាស៊ីអាគ្នេយ៍ បន្ថែមឲ្យមានវិញ្ញាសានេះ នៅក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។

កញ្ញា មាស តឿ បានបន្ថែមថា មូលហេតុ ដែលសហព័ន្ធកីឡាទាញព្រ័តកម្ពុជា រៀបចំឲ្យប្រកួតលើតែវិញ្ញាសា៤នាក់ទល់៤នាក់ បុរស និងនារី ដើម្បីបង្រ្គប់ពីព្រោះការប្រកួតវិញ្ញាសា ៨នាក់ទល់៨នាក់ បុរស និងនារី ប្រកួតរួចហើយ។ កញ្ញា អះអាងទៀតថា  បន្ទាប់ពី ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំសហព័ន្ធកីឡាទាញព្រ័ត្រអាស៊ីអាគ្នេយ៍ កន្លងទៅ អង្គប្រជុំទាំងមូលបានឯកភាពគ្នាបបន្ថែមនូវវិញ្ញាសាថ្មីមួយទៀត គឺ៤នាក់ទល់៤នាក់ ដែល សមាជិកសហព័ន្ធអាស៊ីអាគ្នេយ៍ទាំងអស់ ត្រូវចាប់ផ្តើមពង្រឹងវិញ្ញាសាប្រកួត៤នាក់ទល់៤នាក់នេះ ដើម្បីចូលរួមប្រកួតកម្រិតអន្តរជាតិ។ ចំពោះមណ្ឌលរាជធានីភ្នំពេញ ដែលជាមណ្ឌលប្រកួតមុនគេ ក៏ចាំបាច់ត្រូវរៀបចំការប្រកួត៤ទល់៤នាក់ ឡើងវិញ ដើម្បីជ្រើសបានក្រុមជើងឯកចូលរួម ក្នុងការប្រកួតកីឡាទាញព្រ័ត ជើងឯកថ្នាក់ជាតិនៅពេលខាងមុខ។

សូមបញ្ជាក់ថា ការប្រកួតទាញព្រ័ត្រមណ្ឌលរាជធានីភ្នំពេញ ពានរង្វាន់សហព័ន្ធ លើកទី១ ដែល ប្រកួតពេញមួយថ្ងៃ នៅថ្ងៃទី២៥ ខែកញ្ញា នៅក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញនេះ មានសមាគមចូលរួមចំនួន៤ គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អង្គការមិត្តសំលាញ់ និងសមាគមន ទាញព្រ័ត្ររាជធានីភ្នំពេញ សរុបក្រុមចូលរួមចំនួន៧ក្រុម ក្នុងនោះ ក្រុមនារីមាន៣ក្រុម និងក្រុម បុរស មានចំនួន៤ក្រុម ដោយធ្វើការប្រកួតលើវិញ្ញាសា៤នាក់ទល់៤នាក់ ក្រុមបុរស និងក្រុមនារី ចែកចេញ ជា២ប្រភេទគីឡូ គឺ ផ្នែកបុរស៤ទល់នាក់ទម្ងន់៣០០គីឡូក្រាម និងផ្នែកនារី ២៥០គីឡូក្រាម៕ម.ន