ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

ប្រធានសមាគមកីឡាតេក្វាន់ដូ រាជធានីភ្នំពេញ ស្នើរអោយកីឡាករ កីឡាការិនី ធ្វើខ្លួនអោយក្លាយជាទំពាំងស្នងឬស្សីដ៏មានតម្លៃ និងមានគុណភាព
ថ្ងៃ អង្គារ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៩

ប្រធានសមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ ឯ ឧ ជ័យ ចាប ស្នើរអោយកីឡាករ កីឡាការិនី ធ្វើខ្លួនអោយក្លាយជាទំពាំងស្នងឬស្សីដ៏មានតម្លៃ និងមានគុណភាព ការថ្លែងបែបនេះធ្វើឡើង ក្នុងពិធីបិទសិក្ខាសាលា ស្តីពី គរុកោសល្យ កិច្ចតែងការ និងមេគុន លើកទី៣ កាលពីល្ងាចម្សិលមិញ នៅក្លឹបកីឡាតេក្វាន់ដូ វិទ្យាល័យបឹងត្របែក ។
លោក សំ សុខយី អគ្គលេខាធិការសមាគមតេក្វាន់ដូរាជធានីភ្នំពេញ បានអោយដឹងថា ឆ្លងកាត់ការធ្វើតេស្ត លើសមត្ថភាពបច្ចេកទេសជំនាញ សិក្ខាកាមទទួលបាននូវលទ្ធផលល្អ ៦៨% មធ្យម ២៧% និងមានចំនុចខ្វះខាតតិចតួចត្រូវការកែតម្រូវបន្ថែមសម្រាប់មេគុនកម្រិតខ្ពស់ ។ លោកអគ្គលេខាធិការ បន្តថា លទ្ធផលជាផ្លែផ្កា ដែលទទួលបានពីវគ្គបំប៉ននេះ បានជាទុនដ៏រឹងមាំមួយអោយកូនៗសិស្សគុនវិវឌ្ឍខ្លួនទៅជាគ្រូបង្វឹក គ្រូជំនួយបាន និងត្រៀមចូលរួមការប្រកួតកីឡាថ្នាក់ជាតិ ឬព្រឹត្តការណ៍ប្រកួតធំៗ របស់ខេមរៈសហព័ន្ធតេក្វាន់ដូនាពេលខាងមុខ ។
ដោយឡែកឯ ឧ ជ័យ ចាប បានមានប្រសាស ស្នើរដល់អោយក្មួយៗជាសិស្សគុនត្រូវខិតខំដុសខាត់សមត្ថភាពបន្ថែម បន្ទាប់ពីទទួលបានពុទ្ធិពីវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ជាពិសេសធ្វើខ្លួនអោយក្លាយជាទំពាំងស្នងឬស្សី ដ៏មានតម្លៃ និងមានគុណភាព ។
សូមបញ្ជាក់ថា សិក្ខាសាលា ស្តីពី គរុកោសល្យ កិច្ចតែងការ និងមេគុន លើកទី៣ ឆ្នាំ២០១៩ ដែលរៀបចំដោយសមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ មានសិក្ខាកាម ចូលរួមចំនួន២៥រូប និងមានគ្រូឧទ្ទេសជំនាញៗ មកធ្វើបឋកថា ពីប្រធានបទ យុវជន និងការរស់នៅស្អាត, គរុកោសល្យក្នុងការបង្ហាត់ និងកាគ្រប់គ្រង , បច្ចេកទេសការពារខ្លួន និងផ្នែកប្រយុទ្ធ, ចំណេះដឹងលើកិច្ចការទីផ្សារកីឡា,កិច្ចតែងការបង្ហាត់តេក្វាន់ដូ និងមេគុនមូលដ្ឋានគ្រឹះ ១-៨ មេគុនត្រៀុមប្រកួតខ្សែក្រវ៉ាត់ខ្មៅ Koryo , Koemkang , Taebaek និង Pyongwon ៕

 

 

 

 

 

 


អត្ថបទទាក់ទង